ចិន-រុស្សី-ឥណ្ធូនេស៊ី

លោក ស៊ី ជីនពីង និងលោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលG20 នៅឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ


បើតាមទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែសីហាថា កំពូលមេដឹកនាំចិន និងរុស្ស៊ី គឺលោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីនៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេដឹកនាំចិន និងរុស្សីត្រៀមខ្លួនចូលរួមកិច្ចប្រជុំ G២០ នៅឥណ្ឌូណេស៊ី
ដោយ

លោកអេនដី វីដចាចានតូ (Andi Widjajanto) អតីតលេខាធិការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាក្រៅផ្លូវការ​របស់ប្រធានាធិបតី Joko Widodo បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា មេដឹកនាំកំពូល​ទាំងពីររូប​របស់​រុស្ស៊ី និងចិន នឹងមកចូលរួមកិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកា​ខាងមុខនេះ។

កាលពីថ្ងៃទី ១៨ សីហា លោក Jokowi បានប្រាប់សារព័ត៌មាន Bloomberg ថា មេដឹកនាំទាំងពីរបានផ្តល់​ការធានា​ដល់លោកចំពោះ ការចូលរួម​នៅក្នុងកិច្ចប្រជុំ G20 ក៏ប៉ុន្តែមន្ត្រី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​បញ្ជាក់​លម្អិតបន្ថែមជុំវិញរឿងនេះ​ទេ។

ក្នុងនោះដែរ ក្រសួងការបរទេសចិន​ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័របាននោះដែរ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង ក៏បានបដិសេដសុំមិនអធិប្បាយលើរឿងនេះដូចគ្នា។

ទោះជាយ៉ាងណា មន្ត្រីរុស្សីម្នាក់ទៀតដែលដឹងពីរឿងរ៉ាវនេះ បានប្រាប់ឲ្យដឹងថា លោក ពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំនេះ​ដោយផ្ទាល់តែម្តង។

មែនទែនទៅ គេមើលឃើញថា ដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស​មហាអំណាចទាំងពីរនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសវា​ជាលើកទីមួយ​ចាប់តាំងពីឆ្នាំ ២០២០ មក ដែលប្រធានាធិបតីចិន ចេញធ្វើទស្សនកិច្ច​នៅក្រៅប្រទេស។

មួយវិញទៀត ប្រធានាធិបតីចិនដ៏មានឥទ្ធិពលរូបនេះ ត្រូវបានគេសង្កេតឃើញថា អាចនឹងកាន់អំណាចបានជាប្រធានបក្សបន្តទៀត ក្រោយឃើញមានការគាំទ្រក្នុងការបោះឆ្នោតសក្នុងសមាជបក្សកុម្មុយនិស្តចិន ដែលធ្វើឡើង​ ៥ ឆ្នាំម្តងនៅរដូវស្លឹកឈើជ្រុះខាងមុខ គឺអាចមុនកិច្ចប្រជុំ G20។

ក្នុងនាមជាប្រធានប្ដូរវេន G20 នៅឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រឈមមុខនឹងសម្ពាធ​ពីបញ្ហា​អន្តរជាតិមិនតិចទេ ពិសេសនោះ គឺពីប្រទេស​លោកខាងលិច ដែលទទូចឲ្យដក​ប្រទេស​រុស្សី​ចេញពីកិច្ចប្រជុំ ជុំវិញ​ការឈ្លានពាន​របស់ម៉ូស្គូ​ទៅលើអ៊ុយក្រែន។​

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រទេសឥណ្ឌូនេស៊ី​ក៏បានអញ្ជើញមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiy ឱ្យចូលរួមកិច្ចប្រជុំកំពូលនៅកោះបាលីនោះផងដែរ។

គួររំលឹកថា លោក Jokowi ដែលជាប្រធានាធិបតីឥណ្ឌូនេស៊ី​ បានដើរតួអ្នកសម្របសម្រួល​ដោយបានធ្វើដំណើរទៅប្រទេសរុស្សី និងអ៊ុយក្រែនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ព្រមទាំងខ្នះខ្នែងរិះរកគ្រប់មធ្យោបាយក្នុងការបញ្ចប់សង្គ្រាម និងបន្ធូរបន្ធយវិបត្តិការស្បឿងអាហារពិភពលោកផងដែរ បើទោះបីដឹងថា វាជាកិច្ចការមួយដ៏ពិបាកយ៉ាងណាក្តី។




អត្ថបទបន្ទាប់


កម្ពុជាស្នើឲ្យចិនពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្ម

ព័ត៌មាន
ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម និងដោះស្រាយបញ្ហាកកស្ទះកសិផល ដែលធ្លាប់ជួបនាពេលកន្លងមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ…

ក្រោយអស់លទ្ធភាពសងបំណុល រដ្ឋាភិបាលស្រីលង្កាស្នើសុំឱ្យជប៉ុន ជួយបើកកិច្ចចរចាជាមួយម្ចាស់បំណុលសំខាន់ៗរបស់ខ្លួន

ព័ត៌មាន
ប្រទេសស្រីលង្កានឹងស្នើសុំឱ្យប្រទេសជប៉ុនអញ្ជើញប្រទេសម្ចាស់បំណុលសំខាន់ៗផ្សេងៗទៀតរបស់ស្រីលង្ការួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ដើម្បីពិភាក្សាពីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ