ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

ឥណ្ឌាទន្ទឹងរង់ចាំទឹកភ្លៀងយ៉ាងអន្ទះសា ដើម្បីដាំដុះដំណាំ និងជួយសង្គ្រោះសេដ្ឋកិច្ចពលរដ្ឋ

ដោយ​ ​ ខេមបូណូមីស
ប្រទេសឥណ្ឌា កំពុងទន្ទឹងរង់ចាំដំណក់ទឹកភ្លៀងយ៉ាងអន្ទះសា ដើម្បីបង្កបង្កើនការដាំដុះ និងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រជាកសិករ បន្ទាប់ពីការិយាល័យអាកាសធាតុរបស់ប្រទេសនេះបានព្យាករថា នឹងមានភ្លៀងធ្លាក់នៅចុងខែនេះ។ ការទន្ទឹមរង់ចាំបែបនេះ ធ្វើឡើងក្រោយបាតុភូតអែលនីណូធ្វើប្រទេសនេះជួបបញ្ហាគ្រោះរាំងស្ងួត ដែលធ្វើឱ្យមានផលរំខានដល់ការដាំដុះ។