#ប្រធានាធិបតីកូរ៉េខាងត្បូង

Articles by Tag ប្រធានាធិបតីកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីស្បថចូលកាន់តំណែងជាផ្លូវការ និងបានបង្ហើបពីដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង

ដោយ​ វុធ ច័ន្ទតារា
លោក យ៉ូន ស៊ុកយូល ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ដែលបានឈ្នះឆ្នោតកាលពីខែមិនា នៅព្រឹកថ្ងៃទី១០ឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ដែលជាការបើកសករាជថ្មីនៃប្រទេសកូរ៉េខាងត្បូង ក្រោមការកាន់ចង្កូតប្រទេស ដោយប្រមុខដឹកនាំជាអ្នកអភិរក្សនិយម។ ពីពេលនេះតទៅ លោកយ៉ូននឹងត្រូវប្រឈមមុខដោះស្រាយបញ្ហានានា របស់សាធារណរដ្ឋកូរ៉េ រួមមាន ការគំរាមកំហែងពីយោធារបស់កូរ៉េខាងជើង ការធ្លាក់ចុះសេដ្ឋកិច្ច និងអតិផរណាខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។