ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីស្បថចូលកាន់តំណែងជាផ្លូវការ និងបានបង្ហើបពីដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង


លោក យ៉ូន ស៊ុកយូល ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ដែលបានឈ្នះឆ្នោតកាលពីខែមិនា នៅព្រឹកថ្ងៃទី១០ឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ដែលជាការបើកសករាជថ្មីនៃប្រទេសកូរ៉េខាងត្បូង ក្រោមការកាន់ចង្កូតប្រទេស ដោយប្រមុខដឹកនាំជាអ្នកអភិរក្សនិយម។ ពីពេលនេះតទៅ លោកយ៉ូននឹងត្រូវប្រឈមមុខដោះស្រាយបញ្ហានានា របស់សាធារណរដ្ឋកូរ៉េ រួមមាន ការគំរាមកំហែងពីយោធារបស់កូរ៉េខាងជើង ការធ្លាក់ចុះសេដ្ឋកិច្ច និងអតិផរណាខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
លោក យ៉ូន ស៊ុកយូល ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងថ្ងៃស្បថចូលកាន់តំណែង ១០ ឧសភា ២០២២​
ដោយ

លោក Yoon ក្នុង​វ័យ​៦១​ឆ្នាំ នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​ពីរ​នៅ​ពេល​លោក​ចូល​កាន់​តំណែង​។ ក្នុង​នោះ​រួម​មាន​ប្រទេស​កូរ៉េ​ខាងជើង​ដែល​មាន​មេដឹកនាំ​ចរិត​ឆេវឆាវ ហើយ​តែង​ផ្គើន​សាកល្បង​អាវុធ​ថ្មី​ៗ​ជា​និច្ច គួប​ផ្សំ​នឹងន​បញ្ហា​អតិផរណា ដែល​គំរាមកំហែង​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​ភាព​អាប់អួ​នៃ​កូ​វី​ដ​១៩​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​។

ក្នុង​ពិធី​ស្បថ​ចូល​កាន់​ដំណែង​ក្នុង​ថ្ងៃ​អង្គារ ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង លោក Yoon Suk-yeol បាន​និយាយ​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​បង្ក​ការ​គម្រាមកំហែង​ណាស់​សម្រាប់​កូរ៉េ​ខាងត្បូង ប៉ុន្តែ​លោក​អះអាង​ថា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ផែនការ​សេដ្ឋកិច្ច​ថ្មី​ជួយ​ស្រោចស្រង់​កូរ៉េ​ខាងជើង ប្រសិនបើ​ព្យុ​ង​យ៉ាង​ប្តេជ្ញា​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ ទោះបី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង គឺជា​ការ​គំរាមកំហែង​មិន​ត្រឹមតែ​សន្តិសុខ​សម្រាប់​សេ​អ៊ូ​ល ប៉ុន្ដែ​វា​គំរាមកំហែង​ដល់​ប្រទេស​តំបន់​អាស៊ី​ទាំងមូល​។ ទោះ​យ៉ាងណា លោក យ៉ូ​ន​ថា ទ្វារ​សម្រាប់​ការ​សន្ទនា​នឹង​នៅ​តែ​បើកចំហ ដូច្នេះ​គេ​នៅ​តែ​អាច​ដោះស្រាយ​ការ​គំរាមកំហែង​នេះ​ដោយ​សន្តិវិធី​។ ប្រសិនបើ​កូរ៉េ​ខាងជើង​ពិតជា​ចាប់ផ្តើម ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ នោះ​កូរ៉េ​ខាងត្បូង នឹង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​បង្ហាញ​ផែនការ​ថ្មី ដែល​នឹង​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងជើង​ឡើង​វិញ និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កូរ៉េ​ផង​ដែរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាងត្បូង​។

គេ​នៅ​ចាំ​បាន​កាលពី​ជាប់​ឆ្នោត​ភ្លាម​ៗ លោក​យ៉ូ​ន បាន​គូសបញ្ជាក់​ពី​គោល​ជំហរ​តឹងរ៉ឹង​លើ​កូរ៉េ​ខាងជើង ដោយ​ព្រមាន​អំពី​ការ​វាយប្រហារ​គិត​ទុកជា​មុន ប្រសិនបើ​មាន​សញ្ញា​នៃ​ការ​វាយប្រហារ​ពី​ព្យុ​ង​យ៉ាង​ជា​មុន​នោះ​។ លោក​ប្តេជ្ញា​ពង្រឹងសមត្ថភាព ការពារ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សុន្ទរកថា​របស់​លោក​នៅ​ថ្ងៃ​ឡើង​កាន់​តំណែង បែរជា​ផ្តោត​កាន់តែ​ខ្លាំង​លើ​ឆន្ទៈ​របស់​លោក​ក្នុង​ការ​បើក​ការ​ចរចារ​ឡើង​វិញ ស្តី​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ទៅ​វិញ​។

គួរ​ជម្រាប​ថា មេដឹកនាំ​កូរ៉េ​ខាងត្បូង​ថ្មី​រូប​នេះ អាច​ប្រឈម​មុខ​នឹង​វិបត្តិ​សន្តិសុខ ប្រសិនបើ​កូរ៉េ​ខាងជើង​នៅ​តែ​មានះ ធ្វើតេស្ដ​មី​ស៊ី​ល ដែល​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ ដូចដែល​ព្យុ​ង​យ៉ាង​បាន​ធ្វើ​អស់​ចំនួន​១៤​ដង​ក្នុងឆ្នាំនេះ​រួច​មក​ហើយ​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះធ្វើឲ្យប្រាក់ចំណេញសុទ្ធធនាគារអេស៊ីលីដា ថយចុះជិត២០%នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំ២០២២ ធនាគារអេស៊ីលីដា សម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ជាមួយការកើនឡើងប្រាក់ចំណូលជិត១២% និងទ្រព្យសកម្មសរុបកើនជិត …

លោក ពូទីន ជំរុញឱ្យកងទ័ពបង្កើនការប្រយុទ្ធ ខណៈលោកចូ បៃឌិនថា រុស្ស៊ីមិនមានច្រកចេញពីសង្គ្រាមនៅអ៊ុយក្រែនឡើយ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែង យ៉ាងម៉ឺងម៉ាត់ ជំរុញលើកទឹកចិត្តឱ្យទាហាន ក៏ដូចជាប្រជាជនរុស្សីតស៊ូប្រយុទ្ធ ប៉ុន្តែបុរសខ្លាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ