#ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

Articles by Tag ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល

ដោយ​ ​ ខេមបូណូមីស
នាល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល នៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥ កើត និងថ្ងៃ១រោច ខែ កត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។