ដោយ
ខេមបូណូមីស
ទីក្រុងហាណូយ ដែលជារដ្ឋធានីនៃប្រទេសវៀតណាម បានវ៉ាដាច់ក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ និងសិង្ហបុរី ដែលជាប្រទេសដែនកោះមានតែក្រុង ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ក្រុងហាណូយ ដែលមានប្រជាជនសរុបជិត៨,៦លាននាក់ គិតត្រឹមឆ្នាំ២០២៣ បានផ្ដួលទីក្រុងចំនួន១០ផ្សេងទៀត ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៤ នេះ។