អត្ថបទពាណិជ្ជកម្ម

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរ លើកទី១៦ ពិភាក្សាអំពីសមិទ្ធផល និងវឌ្ឍនភាពពាក់កណ្តាលឆ្នាំ


នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៦ ដើម្បីពិនិត្យវឌ្ឍនភាព ការងារ និងសមិទ្ធផលសំខាន់ៗក្នុងឆមាសទី១ នៃឆ្នាំ២០២៤។
កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរ លើកទី១៦ ពិភាក្សាអំពីសមិទ្ធផល និងវឌ្ឍនភាពពាក់កណ្តាលឆ្នាំ
ដោយ
អំពី Khmer Enterprise

នៅក្នុងកិច្ចប្រជុំនេះ សហគ្រិនខ្មែរ បានបង្ហាញផែនការយុទ្ធសាស្រ្តថ្មីៗ សម្រាប់អនុវត្តកម្មវិធីស្នូលរបស់ខ្លួន និងរំលេច គម្រោងគាំទ្រនានា ដែលស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្រ្តថ្មី នេះមានគោលបំណងលើកកម្ពស់សហគ្រិនភាពនៅទូទាំងប្រទេស ដោយផ្តោតលើវិស័យគន្លឹះចំនួន ៤ រួមមាន៖ វិស័យសេវាកម្ម កសិកម្ម បច្ចេកវិទ្យា និងកម្មន្តសាល។

ឯកឧត្តម បានលើកឡើងថា៖ "សហគ្រិនខ្មែរ បានសម្រេចវឌ្ឍនភាពយ៉ាងល្អសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ តែយើងនៅមាន បេសកកម្មសំខាន់ៗជាច្រើនទៀតនាពេលខាងមុខ។ យើងត្រូវគាំទ្រឱ្យសហគ្រាសធុនតូច និងមធ្យមរបស់យើង អាចចាប់យក បច្ចេកវិទ្យាថ្មីៗ, មានលទ្ធភាពទទួលបានជំនាញបច្ចេកទេស និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ, ព្រមទាំងខិតខំពង្រឹងស្តង់ដារ និងគុណភាពផលិតផល ដើម្បីពួកគេអាចប្រកួតប្រជែងបានទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។”

ក្រុមប្រឹក្សាបរធនបាលបានសម្រេចគាំទ្រឱ្យសហគ្រិនខ្មែរ បន្ដអនុវត្តផែនការឆ្នាំ២០២៤ ដែលផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជា ការពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការលើកកម្ពស់ភាពប្រកួតប្រជែងទីផ្សារ ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ឱ្យចាប់យកបច្ចេកវិទ្យា និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។

ក្នុងនាមជាបរធនបាលរបស់រាជរដ្ឋាភិបាល សហគ្រិនខ្មែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅ កម្ពុជា។ ស្ថាប័ននេះបាន និងកំពុងផ្តល់ធនធាន ការបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗ ដែលផ្តល់ភាពអង់អាចដល់សហគ្រិន ក្នុងស្រុក ក្នុងការប្រែក្លាយគំនិតរបស់ពួកគេឱ្យទៅជាអាជីវកម្មសក្តានុពល និងជំរុញការពង្រីកប្រតិបត្តិការអាជីវកម្ម។ កម្មវិធីជំនួយ របស់សហគ្រិនខ្មែរ មានគោលដៅបង្កើនសមត្ថភាព លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនអាជីវកម្មនៅទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណសារ

ព័ត៌មាន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្…

តើបញ្ហាចលាចលនៅបង់ក្លាដេស អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ ដែរ ឬទេ?

ព័ត៌មាន
ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងដ៏ធំមួយរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនោះកំពុងញាំញីដោយបញ្ហាអសន្តិសុខ ក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ