សហគ្រិនខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត សហគ្រិនខ្មែរ ជាបរធនបាលកិច្ច ដើម្បី កៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានសម្រេចចេញអនុក្រឹត្យស្ដីពីការបង្កើតសហគ្រិនខ្មែរ ឬ Khmer Enterprise (KE) ជាបរធនបាលកិច្ច ដើម្បី កៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានាសម្រាប់គាំទ្រដល់ដំណើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការនៃវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
សហគ្រិនខ្មែរ
ដោយ
អំពី Khmer Enterprise

តាមអនុក្រឹត្យដដែលនេះបានគូសបញ្ជាក់ថា ប្រភពបរធន នៃសហគ្រិនខ្មែរ គឺបានមកពីថវិកាជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រភពស្របច្បាប់ផ្សេងទៀត។ បរធននៃសហគ្រិនខ្មែរ ត្រូវរក្សាទុកក្នុងគណនីធនាគាររបស់សហគ្រិនខ្មែរ នៅធនាគារជាតិនៃកម្ពុជា និងត្រូវចាត់ចែងទៅតាមនីតិវិធី ដែលកំណត់ដោយក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

សមាសភាពនៃក្រុមប្រឹក្សាបរធបាលនៃសហគ្រិនខ្មែរ រួមមាន៖

- រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន

- តំណាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសមាជិកចំនួន ១រូប

- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកចំនួន ១រូប

- តំណាងវិស័យឯកជន ជាសមាជិកចំនួន ៣រូប

- នាយកប្រតិបត្តិនៃអង្គភាពប្រតិបត្តិនៃសហគ្រិនខ្មែរ ជាសមាជិក។

សម្រាប់សមាសភាពជាក់ស្ដែងរបស់ក្រុមប្រឹក្សាភិបាលបរធនបាលនៃសហគ្រិនខ្មែរ ត្រូវតែងតាំង និងផ្លាស់ប្ដូរ ដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាណត្តិ ៣ឆ្នាំ និងអាចបន្ដទៀតបានតាមសំណើរបស់ក្រសួង និងស្ថាប័នជាសមាជិក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ដាប់ធ្នាប់ពិភពលោក៖កូដកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប

ព័ត៌មាន
កូដកម្មកំពុងតែផ្ទុះឡើងនៅពាសពេញសហរដ្ឋអាម៉េរិក និងអឺរ៉ុប ខណៈដែលកម្មករកំពុងបន្តតស៊ូជាមួយនឹងកម្រិតអតិផរណាដែលចេះតែកើនខ្ពស់ និងការគំរាមកំ…

សាលារាជធានីភ្នំពេញ ហាមមិនឱ្យមានការយកភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្រ្ចែង ល្អី និងលក់ដូរចល័ត

ព័ត៌មាន
ការលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ចល័តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវអស់ប្រាក់ដោយសារការប្រមូលចំណូលភាស៊ី ឬការបង់ថ្លៃអ្វី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ