បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនការអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់នៅលើផ្លូវជាតិនេះ គ្រោងនឹងបញ្ចប់១០០% នៅពាក់កណ្តាលខែមិថុនា ខណៈការបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ ដូចជាគំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ នឹងគ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១មានប្រវែងសរុបជាង៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។