អគារខ្ពស់បំផុត

តើអគារកប់ពពកខ្ពស់បំផុតទាំង១០ក្នុងលោក ដែលគ្រោងសាងសង់បញ្ចប់ជាស្ថារពរនៅឆ្នាំ២០២៤ នេះស្ថិតក្នុងប្រទេសណាខ្លះ?


ទោះជាជួបព្យុះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅតែបន្តឈរនៅកំពូលតារាង ក្នុងចំណោមប្រទេសដែលមានអគារកប់ពពកទាំង១០ ដែលគ្រោងសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ នេះ ហើយក្នុងចំណោមអគារកប់ពពកខ្ពស់បំផុតទាំង១០នោះ មានរហូតដល់៨ទៅហើយដែលស្ថិតនៅក្នុងប្រទេសចិន។
អគារខ្ពស់បំផុត
ដោយ

យោងតាមគេហទំព័រ ស្កាយស្គ្រែបភើស៊ិនត្រល់ (Sky Scraper Central) ដែលតាមដានស្ថានការណ៍វិវត្តន៍នៃអគារខ្ពស់ៗបំផុតរបស់ពិភពលោកបង្ហាញថា មហាយក្សចិន នៅតែបន្តឈរកំពូលតារាងនៃអគារខ្ពស់កប់ពពកបំផុតទាំង១០ ដែលគ្រោងសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ នេះ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ជាងគេនោះ គឺថា ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០នោះ មានរហូតដល់៨ទៅហើយ ដែលស្ថិតនៅក្នុងប្រទេសចិន។

អគារទាំង១០នោះរួមមាន៖ ទី១ អគារ អ៊ីនធឺណេស៊ិនណល លែនស៊ី ស៊ិនធ័រ (International Land-Sea Center) កម្ពស់៤៥៨ម៉ែត្រ មាន៩៨ជាន់នៅក្នុងទីក្រុងឆុងឈីង (Chongqing) ខេត្តស៊ីឈាន់ (Sichuan) ប្រទេសចិន។ អគារនេះ ជាអគារពហហុគោលបំណង ដែលរួមមានសណ្ឋាគារ ការិយា​ល័យ លំនៅឋាន ហាងលក់រាយ និងកន្លែងកម្សាន្ត។

ទី២, គឺអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ ហ្គ្រីនលែន សានតុង អ៊ីនធឺណេស៊ិនណល ហ្វាយនែនសល ស៊ិនធ័រ (Greenland Shandong International Financial Center) កម្ពស់៤២៨ម៉ែត្រ មាន៨៨ជាន់នៅក្រុងជីណាន (Jinan) ខេត្តសានតុង (Shandong) ប្រទេសចិន។

ចំណែកឯទី៣, គឺអគារ ណានជីង ហ្វាយនែនសល ស៊ីធី ធូ (Nanjing Financial City II) កម្ពស់៤២៦ម៉ែត្រ មាន៨៨ជាន់ នៅក្រុងណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។ អគារនេះជាអគារពហុបំណងដែលរួមមានសណ្ឋាគារ និងការិយាល័យ។

ហើយទី៤, គឺអគារ នីងប៉ ស៊ិនត្រល់ ផ្លាហ្សា ថៅវើ វ័ន (Ningbo Central Plaza Tower 1) កម្ពស់៤០៩ម៉ែត្រ មាន៨០ជាន់នៅក្រុងនីងប៉ (Ningbo) ខេត្តចឺជាំង (Zhejiang) ប្រទេសចិន។ អគារនេះជាអគារពហុបំណងដែលរួមមានសណ្ឋាគារ លំនៅឋាន និងការិយាល័យ។

ទី៥, គឺអគារ អាយខុននិក ថៅវើ (Iconic Tower) កម្ពស់៣៩៤ម៉ែត្រ មាន៧៧ជាន់នៅក្នុងរដ្ឋធានីរដ្ឋបាលថ្មី (NAC) ជាយទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ ទី៦, គឺអគារ គ័ងតុង ប៊ីសសឺនីស ស៊ិនធ័រ (Guangdong Business Center) កម្ពស់៣៧៥ម៉ែត្រ មាន៦០ជាន់នៅក្រុងគ័ងចូវ (Guangzhou) ខេត្តគ័ងតុង (Guangdong) ប្រទេសចិន។

ទី៧, គឺអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សៀងហៃ អ៊ីនធើណេស៊ិនណល ត្រេត ស៊ិនធ័រ ថៅវើ វ័ន (Shanghai International Trade Center Tower 1) កម្ពស់៣៧០ម៉ែត្រ មាន៦៧ជាន់នៅក្រុងសៀងហៃ ប្រទេសចិន។ ទី៨, គឺអគារ ហ្គ្រីនលែន គ្រុប ស៊ូចូវ ស៊ិនធ័រ (Greenland Group Suzhou Center) កម្ពស់៣៥៨ម៉ែត្រ មាន៧៧ជាន់នៅក្រុងស៊ូចូវ (Suzhou) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។

ទី៩, គឺអគារធនាគារកណ្ដាលនៃប្រទេសតួកគី ស៊ិនត្រល់ ប៊ែង អូហ្វ ឌឹ រីផាប់ប៊្លិក អូហ្វ ធឺកគី (Central Bank of the Republic of Turkey) កម្ពស់៣៥២ម៉ែត្រមាន៥៩ជាន់។ ហើយចុងក្រោយទី១០ គឺអគារការិយាល័យ ជុនខាង ស៊ិនធ័រ (Junkang Center) កម្ពស់៣៣៩ម៉ែត្រ មាន៧១ជាន់នៅក្រុងវិនចូវ (Wenzhou) ខេត្តចឺជាំង (Zhejiang) ប្រទេសចិន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបង្ហើបបំណងចង់ធ្វើអាជីវកម្មរួមគ្នានៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ

ព័ត៌មាន
ថៃ និងកម្ពុជាបានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាបន្ថែមលើការធ្វើអាជីវកម្មរួមគ្នានូវធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ។ នេះគឺជ…

UN ព្រមានថា ពិភពលោកកំពុងឈានចូលយុគសម័យនៃចលាចល ខណៈជម្លោះនៅហ្គាហ្សានៅតែស្ថិតក្នុងភាពខ្វែងគំនិត

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក អង់តូញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បានព្រមានថា ពិភពលោកកំពុងតែឈានចូលទៅក្នុង «យុគសម័យនៃភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ