Advertisement
តំបន់​ផ្លូវ​៦០​ម៉ែត្រ

ផ្លូវ​៦០​ម៉ែត្រ​និង​ផ្លូវ​ក្រវាត់​ក្រុង​ទី២ ធ្វើ​ឲ្យ​ខណ្ឌ​មានជ័យ​ក្លាយ​ជា​«តារារះ»​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន


បើនិយាយពីការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម ផ្សារទំនើប លំនៅដ្ឋាន ខុនដូ អ្នកណាៗក៏នាំគ្នាក្រឡេកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញដែរ ពោលគឺតំបន់នៅសងខាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ហៅផ្លូវ ៦០ម៉ែត្រ) នេះតែម្ដង។
ទិដ្ឋភាព​ពី​លើ​នៃ​កំណាត់​មហាវិថី សម្ដេច​តេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ កាត់​ខ្វែង​ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី០២។
ដោយ
Advertisement

គ្រាន់តែផ្លូវ ៦០ម៉ែត្រ និងផ្លូវក្រវាត់ក្រុងទី២ ដែលកាត់តំបន់ផ្លូវ ៦០ម៉ែត្រនេះ បើកឲ្យប្រើប្រាស់ភ្លាម ផ្សារទំនើប AEON របស់ប្រទេសជប៉ុន ប្រកាសបើកសាងសង់សាខាទី៣ របស់ខ្លួននៅតំបន់ផ្លូវ ៦០ម៉ែត្រនេះភ្លាម។ បន្តបន្ទាប់ប្រដាក់គ្នាដូចខ្យង គឺក្រុមហ៊ុនអចលនទ្រព្យធំៗ នាំគ្នាសម្រុកទៅអភិវឌ្ឍគម្រោងតំបន់ពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើប និងខុនដូ ជាដើម នៅតំបន់នេះយ៉ាងគគ្រឹកគគ្រេង។ 

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាអចលនទ្រព្យ KFA មានប្រសាសន៍ថា កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវធំទូលាយ ខ្វាត់ខ្វែង តភ្ជាប់ទៅគ្រប់ផ្លូវជាតិសំខាន់ៗ បានធ្វើឲ្យខណ្ឌមានជ័យ ពោល តំបន់ទីក្រុងរណប អ៊ីង ស៊ីធី ដែលគេហៅជាធម្មតាថា តំបន់ផ្លូវ ៦០ម៉ែត្រ ក្លាយជាតារាកំពុងរះ សម្រាប់ការវិនិយោគសាងសង់តំបន់ពាណិជ្ជកម្ម បុរីលំនៅដ្ឋាន ខុនដូ ផ្សារទំនើប ជាដើម។

ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA

លោកឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា «ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន មាន ចិន សិង្ហបុរី មិនតិចជាង ៤ក្រុមហ៊ុនទេ ដែលកំពុងអភិវឌ្ឍគម្រោងខុនដូ និងលំនៅដ្ឋាន នៅតំបន់ផ្លូវ ៦០ម៉ែត្រ។ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍លើតំបន់នេះខ្លាំង គឺ ក្រុមហ៊ុន ប៉េង ហួត ដែលជាក្រុមហ៊ុនក្នុងស្រុកលេចធ្លោជាងគេខាងគម្រោងសង់លំនៅដ្ឋានបែបបុរីលំដាប់អន្តរជាតិ ក៏កំពុងសម្រុកពង្រីកគម្រោងសាងសង់លំនៅដ្ឋានរបស់ខ្លួន នៅផ្លូវ ៦០ម៉ែត្រនេះដែរ»។

លោកឧកញ៉ា បន្ថែមថា ផ្សារទំនើប អ៊ីអន ដ៏ជោគជ័យរបស់ជប៉ុន ដែលប្រកាសបើកសាខាទីបី នៅតំបន់ផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងរណប ING City (អ៊ីង ស៊ីធី) នេះ រួមទាំងសាលាអន្តរជាតិដ៏ធំបំផុត ដែលមានវត្តមាននៅទីនោះស្រាប់ ក៏ជាកត្តាស្រូបទាញការវិនិយោគទៅកាន់តំបន់នេះដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា តំបន់ប៉ែកខាងត្បូងនិងខាងជើងមានការអភិវឌ្ឍខ្លាំង ប៉ូលទាំងពីរនេះ គឺជាប៉ូលដែលមានសក្ដានុពលខ្លាំង ក្នុងការសាងសង់ លំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គម ទៅថ្ងៃអនាគត។

បើតាមសន្ទុះនៃការវិនិយោគនិងអភិវឌ្ឍន៍នៅតំបន់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលកំពុងបោះពួយយ៉ាងលឿនដូចឃើញសព្វថ្ងៃនេះ ក្នុងពេលដ៏ខ្លីខាងមុខ តំបន់នេះនឹងផុសរូបរាងជាទីក្រុងរណបរស់រវើកបង្អួតសម្រស់ ប្រកួតគ្នានឹងតំបន់កណ្ដាលរាជធានី ជាក់ជាមិនខាន៕ 

Advertisement



អត្ថបទបន្ទាប់


ទីបំផុត! អឺរ៉ុបសម្រេចផ្លូវការ កំណត់​យកពន្ធលើអង្ករនាំចូលពីកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ

ព័ត៌មាន
ទោះបីជា មានការបើកសើបអង្កេត និងមានការចរចាគ្នាជាបន្តបន្ទាប់ ជាមួយវិស័យរដ្ឋ និងឯកជនអស់មួយរយៈពេលរួចមកក៏ដោយ នៅទីបំផុត គណៈកម្មការអឺរ៉ុ...

ឆ្នាំថ្មី ប្រពៃណី​ចិន ៤​គម្រោង បើក​លក់​ព្រម​គ្នា បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ១០% ពី​បុរី ប៉េង ហួត!

ព័ត៌មាន
ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុរី ប៉េង ហួត បានសម្រេចបើកគម្រោងថ្មី ៤គម្រោងព្រមគ្នា ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់ ១០%...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ