មហាសេដ្ឋីអចលនទ្រព្យ

មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់នឹងឡើងតុលាការ ក្រោមបទចោទក្លែងបន្លំប្រាក់កម្ចីដល់៤០ពាន់លានដុល្លារ


មហាសេដ្ឋីនីអចលនទ្រព្យវៀតណាម លោកស្រី ទ្រុង មីឡាន គ្រោងនឹងឡើងសវនាការនៅសប្ដាហ៍នេះជុំវិញបទចោទបានក្លែងបន្លំប្រាក់កម្ចីរហូតដល់៤០ពាន់លានដុល្លារពីធនាគារពាណិជ្ជមួយនៅក្នុងសំណុំរឿងពុករលួយដ៏អសោចមួយ ដែលអាចប្រឈមនឹងទោសប្រហារជីវិត ប្រសិនបើតុលាការរកឃើញទោសមែននោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មហាសេដ្ឋីអចលនទ្រព្យ
ដោយ

ការជំនុំជម្រះក្ដីរបស់លោកស្រី ទ្រុង មីឡាន (Truong My Lan) ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ វ៉ាន់ធីញ ផាត (Van Thinh Phat Holdings) នេះបានធ្វើឡើងនៅចំពេលប្រទេសវៀតណាម បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលកំពុងរាលដាលនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ។ លោកស្រី ឡាន ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយនឹងនាយកប្រតិបត្តិមួយចំនួនរបស់ធនាគារ Saigon ដើម្បីដកប្រាក់ជាង៤០ពាន់លានដុល្លារពីធនាគារនេះអស់ពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ក្នុងទម្រង់នៃប្រាក់កម្ចីក្លែងក្លាយដល់ក្រុមហ៊ុនមួយចំនួនរបស់លោកស្រី។

ទំហំទឹកប្រាក់៧០%នៃប្រាក់កម្ចីនេះត្រូវបានចាត់ទុកថា មិនអាចទទួលបានមកវិញទេ គិតត្រឹមរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៣។ លោកស្រី ឡាន និងអ្នកសមគំនិតចំនួន៨៥នាក់ រួមទាំង៥នាក់ដែលកំពុងជាប់ឃុំនៅឡើយនោះ នឹងត្រូវកាត់ទោសនៅតុលាការរបស់ប្រជាជនទីក្រុងហូជីមិញ ពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ។ ដំណើរការនីតិវិធីខ្លះត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលដល់ថ្ងៃទី២៩ ខែមេសា។ ជនជាប់ចោទទាំងនេះអាចប្រឈមមុខនឹងការចោទប្រកាន់ទោសនៃការស៊ីសំណូក និងការកេងបន្លំ។

បើតាមច្បាប់របស់វៀតណាម ករណីកេងបន្លំធ្ងន់ធ្ងរត្រូវទទួលទោសប្រហារជីវិត ប៉ុន្តែក្រោយមកទោសនេះអាចត្រូវបានបន្ធូរបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ ប្រសិនបើជនជាប់ចោទបានប្រគល់ប្រាក់មកវិញយ៉ាងតិចបីភាគបួននៃចំនួនទឹកប្រាក់ដែលពួកគេបានកេងបន្លំ ហើយត្រូវសហការយ៉ាងសកម្មជាមួយនឹងមន្ត្រីស៊ើបអង្កេត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងទាក់ទាញភ្ញៀវទេសចរចិន បានជាង២ម៉ឺននាក់ក្នុង១ថ្ងៃ ក្រោយការលើកលែងទិដ្ឋាការចូលជាធរមាន

ព័ត៌មាន
សមាគមភ្នាក់ងារទេសចរណ៍ថៃ រំពឹងថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ ចាប់ពីដើមខែមីនាតទៅ ពោលគឺក្រោយគោលនយោ…

តើសេដ្ឋកិច្ចអាម៉េរិក ពិតជាមានភាពធន់ខ្លាំង ដែលធនាគារកណ្ដាលនៃប្រទេសនេះអាចនឹងមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤ នេះឬយ៉ាងណា?

ព័ត៌មាន
បន្ទាប់ពីរងសម្ពាធអតិផរណាហក់ឡើងខ្ពស់ និងការដំឡើងអត្រាការប្រាក់ផ្ទួនៗគ្នាក្នុងរយៈពេលជាង២០ខែមកនេះ បណ្ដាវិនិយោគិន អ្នកជំនាញសេដ្ឋកិច្ច និងសូម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ