វិស័យកសិកម្ម

តើអ្នកជំនាញយល់ឃើញបែបណាជុំវិញការចងក្រងជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម?


ការចងក្រងជាសហគមន៍កសិកម្មទំនើប គឺជាគម្រោងមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កសិករខ្នាតតូច ដ្បិតវាអាចជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់កសិករ។ តើអ្វីជាសហគមន៍កសិកម្មទំនើប? តើអ្នកជំនាញយល់ឃើញយ៉ាងណាជុំវិញការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ?
វិស័យកសិកម្ម
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឱ្យកសិករដាំដុះស្វាយចន្ទីខ្នាតតូចរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដ្បិតវាអាចជួយបង្កើនទិន្នផល ប្រាក់ចំណេញ និងការពារកសិករពីបញ្ហាប្រឈមផ្សេងៗជាដើម។

ជុំវិញរឿងនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា មកទល់ពេលនេះ លោក ពុំទាន់សិក្សាពីគម្រោងនេះ ឱ្យបានលម្អិត និងច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែលោកយល់ឃើញថា ប្រសិនបើកសិករនៅតែបន្តលក់ទិន្នផលកសិកម្មផ្សេងៗពីគ្នា ហើយមិនចូលរួមជាសហគមន៍តែមួយទេនោះ នឹងធ្វើឱ្យពួកគេនៅតែប្រឈមមុខជាមួយបញ្ហាតម្លៃលក់ចេញ។ បន្ថែមលើនេះ កសិករនឹងបាត់បង់ប្រយោជន៍ពីរយ៉ាងគឺមិនទទួលបានការរៀនសូត្រពីអ្នកជំនាញ និងបាត់បង់ទីផ្សារល្អ។

​បើតាមលោក អួន ស៊ីឡុត ការចងក្រងជាសហគមន៍នាពេលបច្ចុប្បន្ននឹងធ្វើឱ្យកសិករទទួលបានលទ្ធផលល្អ។ ជាក់ស្ដែងការចងក្រងរបស់ក្រុមហ៊ុនជ័យសំបូរ ស្ថិតក្នុងខេត្តកំពង់ធំ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ សង្កេតឃើញថា កំពុងទទួលបានលទ្ធផលល្អដោយមានការបញ្ជារទិញពីក្រុមហ៊ុនជប៉ុនមួយចំនួន។ ទន្ទឹមនេះក៏មានក្រុមហ៊ុនមួយចំនួនទៀតបានចុះកិច្ចសន្យាទិញផលកសិកម្មពីកសិករដោយផ្ទាល់ផងដែរ។

​ជុំវិញបញ្ហានេះដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា គម្រោងចងក្រងជាសហគមន៍កសិកម្មទំនើបនេះ នឹងអាចជួយការពារ និងផ្តល់ប្រយោជន៍ជូនកសិករបានច្រើន ប្រសិនបើអាចអនុវត្តឱ្យសម្រេចបានដូចការរៀបរាប់របស់ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅលើបណ្តាញសង្គមហ្វេសប៊ុកមែននោះ។

តែយ៉ាងណា លោក មើលឃើញថា លក្ខខណ្ឌនៃគម្រោងសហគមន៍កសិកម្មទំនើបនេះទំនងជាមិនងាយស្រួលនោះទេ ដែលទាមទារឱ្យមានការចូលរួម និងការយកចិត្តដាក់ទៅលើប្រព័ន្ធផលិតកម្មរួម និងពីនាយកគ្រប់គ្រង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា អ្នកដាំស្វាយចន្ទីមួយចំនួន ពិតជាអាចប្រឈមមុខនឹងការខាតបង់ ជាពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ ដោយសារដាំដុះប្រភេទទាំងនេះ ភាគច្រើននៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់តែទទួលបានទិន្នផលទាប និងមានការខ្វះខាតទុនជាដើម ដែលបង្ខំឱ្យពួកគេព្រមទទួលកម្ចីទិញធាតុចូល ដែលមានការប្រាក់ខ្ពស់។

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅពេលកសិករខ្នាតតូចរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប គឺការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ, ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប, ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ, ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យកសិកម្មរំពឹងការចូលជាធរមាននៃការហាមឃាត់ ការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងបណ្តោះអាសន្នចាប់ពីដើមសប្តាហ៍នេះ នឹងជួយធ្…

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះប្រាក់ចំណេញ៤០ពាន់លានដុល្លារកាលពីឆ្នាំមុន តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុនប្រេង អារ៉ាមខូ (Aramco) របស់ប្រទេសអារ៉ាប៊ីសាអូឌីត រកបានប្រាក់ចំណេញសុទ្ធរហូតដល់១២១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ប៉ុន្តែតួលេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ