អត្ថបទពាណិជ្ជកម្ម

អេ អឹម ខេ និង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចុះហត្ថលេខាព្រមព្រៀងភាពជាដៃគូ ក្នុងការផ្តល់ដំណោះស្រាយសន្សំ និងទូទាត់ឆ្លាតវៃ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) នៅថ្ងៃទី ៦ ខែសីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការបើកគណនីកូនឆ្លាតជូនបុគ្គលិករបស់ក្រុមហ៊ុន និងការទូទាត់បែបឌីជីថលតាម AMK Mobile ធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អេ អឹម ខេ នាវេលាម៉ោង ១០ព្រឹក។ គណនីកូនឆ្លាត អេ អឹម ខេ ជាប្រភេទគណនីសន្សំដែលទទួលបានអត្រាការប្រាក់រហូតដល់ ៣%/ឆ្នាំ ព្រមទាំងទទួលបានធានារ៉ាប់រងឥតគិតថ្លៃរហូតដល់ ២០០.០០០ដុល្លារ។
អេ អឹម ខេ និង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចុះហត្ថលេខាព្រមព្រៀងភាពជាដៃគូ ក្នុងការផ្តល់ដំណោះស្រាយសន្សំ និងទូទាត់ឆ្លាតវៃ
ដោយ
អំពី AMK

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានជ្រើសរើសជាដៃគូ​ក្នុងការផ្តល់​ដំណោះស្រាយ​សន្សំបែបឆ្លាតវៃ ជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ព្រមទាំងជួយសម្រួលដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យកាន់តែងាយស្រួល ទំនើប និងបែបឌីជីថល»។ យើងសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរកាន់តែមានភាពរីកចម្រើនរួមទាំងគុណភាព​ និងសេវាកម្ម»។ តំណាងឲ្យ អេ អឹម ខេ យើងនឹងនាំយកនូវអ្វីដែលថ្មី ទំនើប និងសម្បូរបែបដើម្បី​បម្រើសេចក្តីត្រូវការ​របស់អតិថិជន​ឲ្យកាន់តែល្អ»។

លោកស្រី មាស គន្ធា នាយិការង របស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានសម្តែងនូវសេចក្តី​រីករាយ​ក្នុងភាពជាដៃ​គូសហការនេះថា «យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃ​គូសហការ​ជាមួយ អេ អឹម ខេ ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ជូនអត្ថប្រយោជន៍បន្ថែមពីលើ​អត្ថប្រយោជន៍​ជាច្រើន​ដែល​ក្រុមហ៊ុនយើងបាន និងកំពុងផ្តល់ជូនបុគ្គលិកតាមរយៈគណនីសន្សំនេះ។ នេះ ជាផ្នែកមួយនៃការតាំងចិត្តយ៉ាងមុតមាំក្នុងការគិតគូរពីសុខុមាលភាព និងការការពារវែងឆ្ងាយសម្រាប់​បុគ្គលិករបស់ពួកយើង»។​

លោកស្រី បានបន្តថា «កន្លងមក ប៊ីវីអឹម បាន និងកំពុងសហការជាមួយ អេ អឹម ខេ ជាដៃគូទូទាត់បែប​ឌីជីថលមួយ ក្នុងកម្មវិធី អានុភាព (ANUPHEAP) ដែលជាកម្មវិធីទូរសព្ទបង្កើតឡើងដោយ ប៊ីវីអឹម ដើម្បីជួយសម្រួល​ដល់ការចាក់ប្រេងឥន្ធនៈប្រចាំថ្ងៃរបស់អតិថិជនយើង។ យើងខ្ញុំ សង្ឃឹមថា ប៊ីវីអឹម និង​ អេ អឹម ខេ នឹងបន្តសហការក្នុងភាពជាដៃគូ ដើម្បីជួយសម្រួលដល់អតិថិជន និងបុគ្គលិកទាំងពីរស្ថាប័ន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា»។ ​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការ​នៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវា​ហិរញ្ញវត្ថុ​ប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារ​ដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

ដោយឡែក ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុននាំចូល លក់ និងចែកចាយ ប្រេងឥន្ធនៈ ក្នុងស្រុកឈានមុខ​មួយក្នុងវិស័យប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ​២០០៨មក។​ ចក្ខុវិស័យរបស់ ប៊ីវីអឹម គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលក្នុងស្រុក ដែលផ្តល់នូវវឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្ម​ដែលមានវិជ្ជាជីវៈ ប៊ីវីអឹម ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគេជាអ្នកប្រើប្រាស់ចុងក្រោយ ម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយ​តាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។​ បច្ចុប្បន្ន មានស្ថានីយបំពាក់ពាណិជ្ជសញ្ញារបស់ ប៊ីវីអឹម សរុបចំនួន ៩៨ស្ថានីយ នៅក្នុង១៧ ខេត្ត​ ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាជំនួយអតិថិជន ០៩៥ ៥៥៥ ៨០១ ជារៀងរាល់ថ្ងៃ ពីម៉ោង ៧៖៣០ព្រឹក ដល់ ៥៖០០ល្ងាច ឬចូលទៅកាន់គេហទំព័ររបស់យើង https://bvmpetroleum.com/

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

ព័ត៌មាន
កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តដ៏ស្អាត ឆ្លាត ន…

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហក់ឡើងជាង២៦% នៅ៧ខែឆ្នាំនេះ?

ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៦៦លានដុល្លារ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មានការកើនឡើងជាង២៦% ខណៈទូកុងតឺន័រចេញចូលកំពង់ផែនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ