![យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងការបើកបរ។](https://cdn.cambonomist.com/media/images/Capture.PNG2_9TqrroN.2e16d0ba.fill-960x540.png)
![42198c9d-1ccf-412e-b10e-facc6166e3d8](https://cdn.cambonomist.com/media/images/42198c9d-1ccf-412e-b10e-facc6166e3d8.original.jpg)
យុទ្ធនាការ ដែលរៀបចំឡើងដោយក្រុមហ៊ុន TotalEnergies នេះ មានការសហការនឹងដៃគូជាច្រើន ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹម ខេ និងក្រុមហ៊ុនម៉ូតូ ហុងដា (HONDA) ក៏ដូចជាបណ្ដាក្រុមហ៊ុន ស្ថានប័នជាច្រើនទៀត ដោយផ្ដោតលើការបើកបរដោយមានពាក់មួកសុវត្ថិភាព ។
![52578f6f-2f92-4f8b-9f91-bf5640bfce64](https://cdn.cambonomist.com/media/images/52578f6f-2f92-4f8b-9f91-bf5640bfce.2e16d0ba.fill-960x540.jpg)
យុទ្ធនាការនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៤ តុលានេះ នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានគ្រឹះ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញពី ក្រសួងសាធារណការ និង ដឹកជញ្ជូន, គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមហាផ្ទៃ ដើម្បីនាំមកនូវការផ្លាស់ប្តូរឥរិយាបថ របស់អ្នកបើកបរ ។
![130fbeca-d672-4f6b-b6ba-46b48e2c1d8d](https://cdn.cambonomist.com/media/images/130fbeca-d672-4f6b-b6ba-46b48e2c1d8d.original.jpg)
![141df8f2-31eb-43f1-a4c5-dc641352c439](https://cdn.cambonomist.com/media/images/141df8f2-31eb-43f1-a4c5-dc641352c439.original.jpg)
នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២១ មានមនុស្សជាង ២៦០០ នាក់បានរងរបួស និង ១៥០០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍។
មូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពយានយន្តរបស់អ្នកដទៃដែលកំពុងចរាចរណ៍ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង ឬស្ដាំដោយពុំមានការប្រុងប្រយ័ត្ន និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
![Capture.PNG១](https://cdn.cambonomist.com/media/images/Capture.PNG1_xWbRoQM.original.png)
ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ ចំនួនម៉ូតូ មានការកើនឡើងជាប់ជាលំដាប់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់លើការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកបើកបរ និងអ្នករួមដំណើរ៕