ឱកាសហាត់ការ និងបណ្ដុះបណ្ដាលពី អេ អឹម ខេ

អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណងផ្សារភ្ជាប់រវាងកម្មវិធីសិក្សា ជាមួយនិងតម្រូវការជំនាញក្នុងការងារ តាមរយៈផ្តល់ឱកាសហាត់ការដល់សិស្ស និស្សិតនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមដោយលោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ

លោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “​វិស័យ​អប់រំ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ដែលបានរៀបចំ​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​បញ្ចេញ​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រទេស​ជាតិ ហើយដើម្បីឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព យើងត្រូវផ្សារភ្ជាប់កម្មវិធីសិក្សា ជាមួយនឹងតម្រូវការការងារនៅលើទីផ្សារ។ អេ អឹម ខេ ពិតជាមានសេចក្ដីសោមនស្ស ដែលបានសហការជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ ក្នុងការផ្ដល់ឱកាសដល់សិស្ស និស្សិត ឲ្យទទួលបានការបណ្ដុះបណ្ដាល ក៏ដូចជាហាត់ការនៅក្នុង អេ អឹម ខេ។

លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ បានមានប្រសាសន៍ថា “មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើពិភពលោកទេ យើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ជំងឺរាតត្បាត អតិផរណា អត្រាការប្រាក់កើនឡើង និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ ហេតុដូចនេះហើយ យើងកំពុងរង់ចាំមនុស្សជំនាន់ក្រោយ ដែលបានបញ្ចប់ការសិក្សាជាមួយនឹងចំណេះ និងជំនាញរបស់ពួកគេ មកជួយដោះស្រាយបញ្ហា និងធ្វើឲ្យពិភពលោកប្រសើរឡើង។ ហើយសិស្ស និស្សិតបញ្ចប់ការសិក្សារបស់យើង បានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយដែលបានសហការជាមួយ អេ អឹម ខេ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយយើង ដើម្បីសម្រេចនូវគោលដៅដ៏អស្ចារ្យជាមួយគ្នា”។




អត្ថបទបន្ទាប់


កម្មវិធី WEEKEND LIFESTYLE បានទាំងសប្បាយ បានទាំងឱកាសចំណេញសន្ធឹកសន្ធាប់

ព័ត៌មាន
ចុងសប្ដាហ៍នេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់មានគម្រោងទេ បុរី ប៉េង ហួត សូមអញ្ជើញលោកអ្នកចូលរួមកម្មវិធីជួបជុំល…

ឧត្តមនាវីជើងចាស់អាមេរិកម្នាក់ថា អាមេរិកត្រូវត្រៀមខ្លួនសម្រាប់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់នៅឆ្នាំនេះ

ព័ត៌មាន
ឧត្តមនាវីឯកជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី ១៩ តុលា ថា យោធាអាមេរិកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ