អត្ថបទក្រុមហ៊ុន

AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការសាងសង់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ


AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចេញដោយ CAIC នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។
AMK Microfinance Institution Plc. បណ្តាក់ទុនចំនួន ១លានដុល្លា នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ ។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ត្រូវនឹងទឹកប្រាក់សរុប ៤៤៤​លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ «គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ​។​ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា» ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងសាកល្បងមីស៊ីលមួយគ្រាប់ទៀត ផ្គើនអាមេរិកដែលស្នើUNបោះឆ្នោតបន្ថែមទណ្ឌកម្មមកលើខ្លួន

ព័ត៌មាន
សេចក្តីរាយការណ៍ពីភាគីកូរ៉េខាងត្បូងឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតហើយ កាលពីថ្ងៃពុធទី០៤ឧសភាកន្លងទៅថ្មីៗនេះ។ …

ក្រុមហ៊ុនយក្សវៀតណាម Vingroup គ្រោងបោះផ្សាយលក់បណ្ណបំណុលជាង៥០០លានដុល្លារក្នុងខែនេះ

ព័ត៌មាន
ក្រុមហ៊ុនយក្សវៀតណាម Vingroup មានផែនការបោះផ្សាយលក់បណ្ណបំណុលអន្តរជាតិក្នុងតម្លៃសរុប ៥២៥លានដុល្លារអាមេរិក នៅក្នុងខែឧសភានេះ ដែលវាគឺជាផ្នែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ