អត្ថបទក្រុមហ៊ុន

អេ អឹម ខេ ជួយជំរុញអាជីវកម្មរបស់ភ្នាក់ងារតាមរយៈការផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់សេវា


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្ដេជ្ញាបង្កើតកម្មវិធីថ្មីៗច្រើនថែមទៀត ដើម្បីជំរុញការប្រើប្រាស់សេវារបស់ខ្លួន ដែលនឹងជួយជំរុញដល់កំណើនអាជីវកម្មរបស់ភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស ។
កម្មវិធី «វេរភ្លាម ឈ្នះភ្លាម» អតិថិជន មានឱកាសឈ្នះរង្វាន់រហូត ៤លានរៀល ជារៀងរាល់ថ្ងៃ
លោក ស៊ាន សុង នាយកប្រតិបត្តិរងគ្រប់គ្រងភ្នាក់ងារ​ នៃ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

លោក ស៊ាន សុង នាយកប្រតិបត្តិរងគ្រប់គ្រងភ្នាក់ងារ​ នៃ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹងថា ពីពេលនេះ រហូតដល់​ដំណាច់ឆ្នាំ២០២១ អ្នក​​ប្រើប្រាស់សេវាវេរលុយ​ជាមួយ​ អេ អឹម ខេ អាច​មាន​ឱកាស​ឈ្នះរង្វាន់​ដល់ទៅ ៤លានរៀល ដោយគ្រាន់តែ​ធ្វើការវេរលុយ ។

លោក ស៊ាន សុង ថ្លែង​ដូច្នេះថា ៖ «ទាក់ទងនឹងយុទ្ធនាការ ដែលយើងធ្វើរង្វាន់ជូនអតិថិជន អ្វីដែលយើងធ្វើ ទី១ គឺយើងចង់លើកទឹកចិត្តដល់អតិថិជនទូទៅ និងភ្នាក់ងាររបស់យើងផ្ទាល់ ដែលជាការស្វាគមន៍សម្រាប់ឆ្នាំថ្មី២០២២ ដែលនឹងឈានចូលមកដល់ដែរ។ ការដែលយើងរៀបចំ គឺយើងរៀបចំជារង្វាន់ សម្រាប់អ្នកមកធ្វើប្រតិបត្តិការជាមួយយើថ ដែលបច្ចុប្បន្នជាអតិថិជនរបស់ អេ អឹម ខេ និងជាអតិថិជនមិនទាន់បានប្រើប្រាប់សេវាកម្ម អេ អឹម ខេ ដែលលើកទឹកចិត្តឱ្យមកប្រើប្រាស់ជាមួយ អេ អឹម ខេ គឺរង្វាន់យើង រហូតដល់ ៤លានរៀល»។

កម្មវិធីផ្ដល់រង្វាន់ «វេរភ្លាម ឈ្នះភ្លាម» ដែល​អាចឈ្នះ​រង្វាន់​ដល់ទៅ ៤លានរៀលនេះ គឺ​ដើម្បី​លើក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់ និង​​ជំរុញ​កំណើន​អាជីវកម្ម​របស់​ភ្នាក់ងារ​ អេ អឹម ខេ ជាង ៦ពាន់​កន្លែង​ នៅទូទាំង​ប្រទេសកម្ពុជា ។

ភ្នាក់ងារ​ អេ អឹម ខេ បានស្វាគមន៍​ការផ្ដួចផ្ដើម​កម្មវិធី​ផ្ដល់​រង្វាន់របស់​ អេ អឹម ខេ និង​បាន​និយាយថា អាជីវកម្ម​ជាភ្នាក់ងាររបស់ អេ អឹម ខេ បានជួយបង្កើន​ចំណូល​ដល់​គ្រួសាររបស់ពួកគាត់ មួយ​កម្រិត​ថែមទៀត ។

ភ្នាក់ងារ​ អេ អឹម ខេ ចាក់អង្រែ៖ «វាបានចំណូល ចំណេញពីការវេរលុយហ្នឹង យើងបានចំណូលខ្លះៗ គ្រាន់នឹងរួច[ចំណាយ]កូនទៅរៀនដែរហ្នឹងណា»។ 

ភ្នាក់ងារ អេ អឹម ខេ បឹងកេងកង ៣៖ «ជួនកាល គេអាចមកដកលុយដកអី គេស្គាល់អ៊ីចឹងទៅ គេអាចមកធ្វើទូរទស្សន៍ ធ្វើអីៗផ្សេងអីទៀត អីអ៊ីចឹង។ ចាស៎! ដល់អ៊ីចឹង បានចំណូលថែមបន្តិចទៀតអី សម្រាប់បានប្រាក់ឱ្យកូនទៅរៀន»។

អេ អឹម ខេ លើកទឹកចិត្ត​ដល់​អាជីវករ​ទាំង​ឡាយ ដែល​ចង់មាន​ចំណូល​បន្ថែម អាច​ធ្វើជាភ្នាក់ងារ​របស់ អេ អឹម ខេ ដោយសារ​តែ អេ អឹម ខេ មានអតិថិជន​ច្រើន​ស្រាប់ មាន​សេវាកម្មច្រើន​សម្បូរបែប និងមានបណ្ដាញ​ទូលំ​ទូលាយ​បំផុត នៅទូទាំងប្រទេស ។

លោក ស៊ាន សុង៖ «ប្ដេជ្ញាថា យើងនឹងបង្កើតកម្មវិធីថ្មីៗជាច្រើនទៀត សម្រាប់ជួយលើកកម្ពស់អាជីវកម្មរបស់គាត់ហ្នឹង ឱ្យកាន់តែសម្បូរបែប ហើយឱ្យអតិថិជនចាប់អារម្មណ៍ច្រើន សម្រាប់ពួកគាត់»។

គួរ​បញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រកឃើញមេរោគបំប្លែងថ្មី«អូមីក្រុង»លើកដំបូងលើជនខ្មែរទើបត្រឡប់ពីក្រៅប្រទេស

ព័ត៌មាន
កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី«អូមីក្រុង» លើកដំបូងលើស្រ្តីជនខ្មែរ ដែលទើបត្រឡប់មកពីប្រទេសហ្គាណា។ នេះបើតាមសេចក្ដីប្រកាសព…

គេហដ្ឋានម៉ូតថ្មី តម្លៃសមរម្យ និងស៊ីវិល័យជាងមុន ពីបុរី ប៉េង ហួត មកដល់ក្នុងពេលឆាប់ៗនេះ ក្នុងកម្មវិធីបើកលក់ទីតាំងថ្មី “Mera Secret Garden”

ព័ត៌មាន
គេហដ្ឋានម៉ូតថ្មី ដែលមានតម្លៃសមរម្យនិងស៊ីវិល័យជាមុន ហើយនៅលើទីតាំងដ៏មានសក្តានុពលទៀត! តើលោកអ្នកចង់បាន ផ្ទះក្នុងក្តីស្រមៃហើយ ឬនៅ?
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ