អត្ថបទក្រុមហ៊ុន

អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាតចំនួន២៦២នាក់ ដែលមកពីសាលាបឋមសិក្សាចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង។ អំណោយទាំងនោះរួមមាន កាតាប សម្ភារៈសិក្សា ផលិតផលថែទាំមាត់ធ្មេញ និងសៀវភៅពុម្ពសម្រាប់បណ្ណាល័យ។ កម្មវិធីនេះក៏មានការចូលរួមដោយថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់ អេ អឹម ខេ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។
អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
ដោយ
អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

ការផ្ដល់អំណោយនេះផងដែរ យើងបានចុះទៅដល់សាលាបឋមសិក្សាចំនួនពីរ គឺសាលាបឋមសិក្សាកំពង់បាចិន ដែលមានសិស្សចំនួន ១៦២នាក់ (ស្រី ៨៥នាក់) និងសាលាបឋមសិក្សាដំណាក់កកោះ ដែលមានសិស្សចំនួន ១០០នាក់ (ស្រី ៥១នាក់) ដែលសាលា​ទាំង​ពីរ​នេះ​មានទីតាំងស្ថិត​ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

លោក លូខាស ម៉ូរ៉ូ ប្រធាននាយកផ្នែកហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការ CSR នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ទស្សនៈវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកន្លែងដែលពួកគេអាចចូលរួមចំណែកប្រកបដោយផលិតភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ជាការពិតណាស់ការអប់រំគឺជាផ្នែកមួយដ៏សំខាន់ហើយ អេ អឹម ខេ ពិតជាសប្បាយរីករាយក្នុងការផ្តល់ និងចូលរួមចំណែកបន្តិចបន្តួច ប៉ុន្តែមានអត្ថន័យក្នុងការគាំទ្រដល់សិស្សានុសិស្សក្នុងស្រុកកំពង់លែង"។

អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ មិនត្រឹមតែជួយដល់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងវិស័យសុខាភិបាល បរិស្ថាន និងសុវត្ថិភាពសាធារណៈផងដែរ។ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការ ១០០% នៃចំនួនស្រុកសរុបនៃប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្តនឹងបង្កើនលទ្ធផលជាវិជ្ជមានដល់សហគមន៍ដែលយើងប្រតិបត្តិការ៕

អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


អាស៊ានដាក់ចេញ«យន្តការត្រីភាគី» សម្រាប់ប្រធានប្តូរវេនរួមគ្នា ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

ព័ត៌មាន
មេដឹកនាំអាស៊ាននៅថ្ងៃទី ០៥ ខែកញ្ញា បានយល់ព្រមបង្កើត «យន្តការត្រីភាគី» ឬយន្ដការ ត្រយកា ដែលសំដៅប្រធានប្តូរវេនទាំងបីគឺ ប្រធានអាស៊ានឆ្នាំមុន …

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ