បញ្ញាសិប្បនិម្មិត

អ្នកជំនាញថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងាររបស់ម៉ាឡេស៊ី


អ្នកជំនាញបានអះអាងថា បញ្ហាសិប្បនិម្មិតដែលហៅកាត់ថា AI អាចនឹងនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់សេដ្ឋកិច្ចនិងទីផ្សារការងារនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលសក្តានុពលរបស់វិស័យនេះ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីជាង១ពាន់លានដុល្លា នៅឆ្នាំ២០២១ ដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥។ នៅពេលដែលបញ្ញសិប្បនិម្មិតកាន់តែរីកចម្រើន ជាទូទៅ ទាំងអាជីវកម្ម និងកម្មករ កំពុងត្រៀមខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ ទោះបីជាមានបញ្ហាប្រឈមមួយចំនួននឹងកើតឡើងក៏ដោយចុះ។
បញ្ញាសិប្បនិម្មិតនឹងផ្តល់កាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចម៉ាឡេស៊ី
ដោយ

លោក អារុលកុមារ ស៊ីនហ្គារ៉ាវេឡូ (Arulkumar Singaraveloo) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាធនធានមនុស្សម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន the Sun Daily ថ្មីៗនេះថា បញ្ហាសិប្បនិម្មិត (AI) កំពុងធ្វើបដិវត្តសេដ្ឋកិច្ច និងទីផ្សារការងាររបស់ប្រទេសម៉ាឡេស៊ី ដោយនាំមកនូវរលកនៃការបង្កើនផលិតភាព និងការបើកទ្វារទៅកាន់ឱកាសថ្មីៗ ។

លោកបានបញ្ជាក់ថា ដោយសារសក្តានុពលក្នុងការផ្លាស់ប្តូរឧស្សាហកម្ម និងការជំរុញការច្នៃប្រឌិត បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីយ៉ាងឆាប់រហ័ស។

របាយការណ៍ថ្មីៗស្តីពីឧស្សាហកម្មទិន្នន័យ និងការវិភាគមួយចំនួន បានអះអាងថា ទំហំសេដ្ឋកិច្ចនៃបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងកើនឡើងពីជាង១ពាន់លានដុល្លារនៅឆ្នាំ២០២១ ដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥។

ប្រភពដដែលបានអះអាងថា នៅពេលដែលបញ្ញសិប្បនិម្មិតកាន់តែរីកចម្រើន ជាទូទៅ ទាំងអាជីវកម្ម និងកម្មករ កំពុងត្រៀមខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ ទោះបីជាមានបញ្ហាប្រឈមមួយចំនួននឹងកើតឡើងក៏ដោយចុះ។

លោក អារុលកុមារ បានគូសបញ្ជាក់ពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត នៅលើទីផ្សារការងារ ដោយព្រមានថា មុខតំណែងមួយចំនួនអាចត្រូវបានជំនួសដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់។

លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតទំនងជានឹងបង្កើនសមត្ថភាពរបស់មនុស្សជាជាងជំនួសបុគ្គលិកជាមនុស្សទាំងស្រុងចេញពីប្រព័ន្ធការងារ។

លោកបានបន្តថា បញ្ញាសិប្បនិម្មិតនឹងនាំមកនូវការបង្កើនតម្រូវការសម្រាប់ការពង្រឹងពង្រីកជំនាញ និងការពង្រឹងកម្លាំងពលកម្មម៉ាឡេស៊ីឡើងវិញ ដើម្បីការងារ និងការប្រកួតប្រជែងលើទីផ្សារការងារក្នុងសេដ្ឋកិច្ចដែលជំរុញដោយបញ្ញសិប្បនិម្មិត៕




អត្ថបទបន្ទាប់


ឧកញ៉ា ហៃ លីអ៊ាង រំពឹងថាប្រហុកខ្មែរអាចហក់ចូលទីផ្សារអន្តរជាតិ

ព័ត៌មាន
ប្រហុកដែលជាផលិតផលកេរតំណែលរបស់បុព្វបុរសខ្មែរ បានក្លាយជាប្រធានបទក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាស «Thnot d’Or» ដែលរៀបចំដោយមូលន…

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network “GLN International Inc.”

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជា សាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ