វ៉ាក់សាំងកូវីដ១៩អាមេរិក

តម្រូវការវ៉ាក់សាំងដូសទី៣ ជំរុញឲ្យក្រុមហ៊ុនវ៉ាក់សាំងអាមេរិកធំៗ២ រំពឹងប្រាក់ចំណេញហក់ឡើងកាន់តែខ្ពស់


ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna កំពុងមើលឃើញពីការកើនឡើងនូវការលក់វ៉ាក់សាំងរបស់ខ្លួន បានដល់រាប់ពាន់លានដុល្លារលើសពីការរំពឹងទុក ក្រោយប្រទេសជាច្រើនជុំវិញពិភពលោក ផ្តើមគិតគូរពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងដូសជំរុញ បូករួមនឹងការព្រួយបារម្ភអំពីមេរោគកូវីដ១៩បំប្លែងខ្លួនឌែលតា ដែលជាហេតុធ្វើឲ្យតម្រូវការកើនឡើងជាលំដាប់ ហើយតម្លៃក៏បានហក់ឡើងទៅតាមនោះផងដែរ ពិសេសនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Wall Street Journal។
រូបតំណាង៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna
ដោយ

សម្រាប់​ក្រុមហ៊ុន Pfizer ការ​លក់​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​កើនឡើង​ដល់​ជាង ៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ក្រោយ​។ ចំនួន​នេះ​កើនឡើង ១៧% លើស​ពី​ការ​ព្យាករណ៍​ទុក​របស់​ក្រុមហ៊ុន​កាលពី​ការ​ប៉ាន់ស្មាន​លើក​មុន​។

ទន្ទឹម​នឹង​នេះ សម្រាប់​ក្រុមហ៊ុន Moderna វិញ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​រក​ចំណូល​បាន​ដល់​ជាង ៣៥​ពាន់​លាន​ដុល្លារ​ថែម​ទៀត ច្រើន​ជាង​ការ​ព្យាករណ៍​ពី​មុន​ដល់​ទៅ ២៥%​។

តួលេខ​ប៉ាន់​ប្រមាណ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំង​ពីរ​ខាងលើ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​១៩​បាន​ក្លាយជា​ឱកាស​រក​ប្រាក់​ដ៏​សំខាន់ សម្រាប់​អាជីវកម្ម​វ៉ាក់សាំង​។ អាជីវកម្ម​វ៉ាក់សាំង ជា​អាជីវកម្ម​មួយ​ដែល ក្រុមហ៊ុន​ផលិត​ជា​ច្រើន​បាន​បោះបង់​ចោល ព្រោះ​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អាជីវកម្ម​មានការ​វិនិយោគ​និង​ប្រើប្រាស់​ដើមទុន​ច្រើន រីឯ​ហានិភ័យ​ផ្នែក​ច្បាប់​វិញ​ក៏​មាន​ខ្ពស់​ដែរ ដោយហេតុ​ថា វា​ទាក់ទង​នឹង​អាយុជីវិត​របស់​មនុស្ស​។

អ្វី​ដែល​រុញច្រាន​ឲ្យ​ការ​លក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​កើនឡើង?

មានការ​សិក្សា​ក្រៅផ្លូវការ​នៅ​តាម​ប្រទេស​មួយ​ចំនួន បាន​បង្ហាញ​ថា ប្រសិទ្ធភាព​ខែល​ការពារ​របស់​វ៉ាក់សាំង ទំនងជា​អាច​ធ្លាក់​ចុះ​ទៅ​តាម​ពេលវេលា​បន្ទាប់​ពី​យើង​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូ​សរួច​។

ទន្ទឹម​នឹង​នេះ ក្រោយ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា បាន​ឆ្លង​រាលដាល​ខ្លាំង​ក្លាយជា​ការ​ព្រួយបារម្ភ​ថ្មី​មួយទៀត ប្រទេស​ជា​ច្រើន ដែល​បាន​ប្រើប្រាស់​វ៉ា​ក់​សាំ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​ខាងលើ ដោយ​ប្រទេស​ទាំងនោះ បាន​ចាប់ផ្តើម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាក់​វា់ក់​សាំង​ដូ​ស​ជំរុញ ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូ​សរួច​។

ប្រការ​ទាំងនេះ បាន​ធ្វើ​ឲ្យ​តម្រូវការ​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ​នេះ មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ទាំង​ពីរ​គឺ Pfizer និង Moderna រកបាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​។

សូម​ជម្រាប​ថា ទន្ទឹម​នឹង​ការ​លក់​វ៉ាក់សាំង​កើនឡើង​នេះ ក្រុមហ៊ុន​ទាំង​ពីរ​ក៏​បាន​ដំឡើង​តម្លៃ​លក់​វ៉ាក់សាំង​របស់​ខ្លួន​ផង​ដែរ ដោយ​គិត​ជា​មធ្យម​ក្រុមហ៊ុន​ទាំង​ពីរ​ឡើងថ្លៃ​ពី​ចន្លោះ ១៥% ទៅ ២៥%​ពី​តម្លៃ​ដែល​គេ​ធ្លាប់​លក់​ចេញ​កាល​គ្រា​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាស្នូលមួយចំនួន ដែលនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងវិញលឿននៅឆ្នាំ២០២២

ព័ត៌មាន
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ កំពុងតែបន្ដផុងជើងដកមិនទាន់រួចពីវិបត្តិកូវីដ-១៩នៅឡើយ បែរជាក្រុមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញពីស…

វៀតណាមដាក់ពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីរឹតបន្ដឹងវិធានការកូវីដ-១៩

ព័ត៌មាន
នៅគ្រាដែលប្រទេសវៀតណាមកំពុងផុងខ្លួនកាន់តែជ្រៅទៅៗដោយសារតែមានអ្នកឆ្លងកូវីដ១៩ ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃនោះ អាជ្ញាធរទីក្រុងហូជីមិញរបស់វៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ