អាស៊ាន-អូស្រ្តាលី

អូស្ត្រាលីត្រៀមកញ្ចប់ថវិកា១,៣ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគជាមួយអាស៊ាន


នាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ថ្នាក់ដឹកនាំអូស្រ្តាលី បានចាត់ទុកអាស៊ាន គឺជាដៃគួពាណិជ្ជកម្ម និងសន្តិសុខដ៏សំខាន់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅចំពោះមុខថ្នាក់ដឹកនាំមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន អូស្ត្រាលីបានប្រកាសពីការត្រៀមកញ្ចប់មូលនិធិរហូតដល់១ពាន់៣រយលានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍។
អាស៊ាន-អូស្រ្តាលី
ដោយ

លោក អេនថូនី អាលបាណេស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្រ្តាលី នៅក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី បានលើកឡើងថា ប្រទេសអូស្ត្រាលីនឹងបង្កើតមូលនិធិ ដែលមានទំហំ២ពាន់លានដុល្លារអូស្ត្រាលី ឬ​ប្រមាណជា១ពាន់៣រយលានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងអូស្រ្តាលី និងអាស៊ាន។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ វិស័យអាទិភាព ដែលនឹងទទួលបានការគាំទ្រពីកញ្ចប់មូលនិធិនេះ គឺស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។

នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះអះអាងថា លោកចង់ធ្វើឱ្យប្រាកដថាក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍អាចចូលទៅកាន់ទីផ្សារអូស្ត្រាលីបាន ខណៈអូស្ត្រាលីជាអ្នកនាំចេញចំណេះដឹង និងជាអ្នកចែករំលែកជំនាញ​។ ជាមួយគ្នានេះ អូស្ត្រាលីចង់បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងអាស៊ាន ដើម្បីគាំទ្រដល់កំណើនក្នុងតំបន់ និងដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ទៅវិញទៅមក។

បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ ពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលីជាមួយអាស៊ាន មានទំហំជាង១១៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ដោយមានទំហំធំជាងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ឬសហរដ្ឋអាម៉េរិក ខណៈដែលការវិនិយោគរវាងប្លុកអាស៊ាន និងអូស្ត្រាលីមានទំហំរហូតដល់២០០ពាន់លានដុល្លារ។ តាមរយៈលទ្ធផលនេះបានបង្ហាញឱ្យឃើញថា អូស្ត្រាលីបានបើកចំហសម្រាប់អាជីវកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិនិយោគយ៉ាងពេញទំហឹងជាមួយនឹងអាស៊ាន។

ក្រៅពីនោះ លោក អេនថូនី និងសមភាគីអាស៊ានផ្សេងៗទៀត ដោយរួមទាំងមេដឹកនាំកម្ពុជា ក៏បានផ្តោតការពិភាក្សានៅលើបញ្ហាសន្តិសុខនៅលំហរសមុទ្រ ជាពិសេសគឺទាក់ទងនឹង ស្ថានភាពដ៏តឹងតែងនៅសមុទ្រចិនខាងត្បូងតែម្តង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក បៃដិន និងលោក ត្រាំ អាចប្រជែងគ្នាម្តងទៀតនៅក្នុងការបោះឆ្នោត នៅក្នុងអំឡុងខែវិច្ឆិកា ដែរឬទេ?

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ទី៤៦ ដែលកំពុងកាន់តំណែង និងលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ ដែលកំពុងតែប្រឹងប្រែង ដើម្បីក្លាយ…

ហេតុអ្វីសិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយតារាចម្រៀងអាមេរិក ថេល័រ ស្វីហ្វ មិនឱ្យទៅសម្តែងនៅប្រទេសអាស៊ានផ្សេង?

ព័ត៌មាន
តារាចម្រៀងដ៏ល្បីល្បាញរបស់អាម៉េរិក គឺនាង ថេល័រ ស្វីហ្វ (Taylor Swift) បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសសិង្ហបុរី ដោយយល់ព្រមនឹងមិនទៅសម្តែងតន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ