ការរលំធនាគារ ហ្វើស រីផាប់ប្លីក

ភាគហ៊ុនធនាគារបន្តធ្លាក់ចុះ បន្ទាប់ពីការរលំធនាគារ ហ្វើស រីផាប់ប្លីក


និយតករធនាគរស្ទើរតែបានសរសេរពាក្យថាលាជារៀងរហូតហើយទៅកាន់ធនាគារ ហ្វើស រីផាប់ប្លីក ប៉ុន្តែវិនិយោគិននៅក្រុងញូយក បានងាកមកមើលថាតើនឹងមានធនាគារណាទៀតដែលអាចនឹងរំលំដួលជាបន្តបន្ទាប់។ ភាគហ៊ុនធនាគារនានាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយសារធនាគារតូចៗអាចនាំឱ្យធ្លាក់ទឹក។ ធនាគារតូចៗជាច្រើនកាន់កាប់ប្រាក់បញ្ញើដែលពុំមានកិច្ចធានា។
ភាគហ៊ុនធនាគារបន្តធ្លាក់ចុះ បន្ទាប់ពីការរលំធនាគារ ហ្វើស រីផាប់ប្លីក

តម្លៃហ៊ុនរបស់ធនាគារ វ៉េស្ទើន អាឡាយអិន (Western Alliance Bank) បានធ្លាក់ចុះ ១៥ ភាគរយ, តម្លៃហ៊ុនរបស់ធនាគារ ផែកវ៉េស្តិ៍ បានខប (PacWest Bancorp)​ បានថយចុះ ២៨ ភាគរយ ហើយការជួញដូរហ៊ុនរបស់ធនាគារទាំងនេះត្រូវបានផ្អាកមួយរយៈពេលខ្លី ដោយសារភាពប្រែប្រួលខ្ពស់។ ថ្ងៃអង្គារគឺជាថ្ងៃទីពីរនៃការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ធនាគារ។ ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីនិយតករធនាគារបានបិទធនាគារ ហ្វើស រីផាប់ប្លីក កាលពីថ្ងៃចន្ទ ហើយបានលក់ប្រតិបត្តិការភាគច្រើនរបស់ធនាគារនេះទៅឱ្យសម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គេន។ ការបិទធនាគារ ហ្វើស រិផាប់ប្លីក ជាការបរាជ័យនៃធនាគារដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក និងជាការដួលរំលំរបស់ធនាគារទីបីនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីការដួលរលំទៅនៃធនាគារ ស៊ីលីខន វ៉ល្លី និងធនាគារ ស៊ីកណេឈើ។ ការព្រួយបារម្ភដែលកំពុងកើតមានក្នុងចំណោមវិនិយោគិន និងនិយ័តករ គឺថាធនាគារដូចជា ផែកវ៉េស្តិ៍ បានខប មានប្រាក់បញ្ញើដែលមិនមានកិច្ចធានាយ៉ាងច្រើន គឺប្រាក់បញ្ញើលើសពី ២ សែន ៥ ម៉ឺន ដុល្លារ។ ស្ថានភាពនេះបានក្លាយជាបន្ទុកធំ ដោយសារតែអតិថិជនដែលជាអ្នកមាន បានបង្ហាញពីឆន្ទៈដកប្រាក់របស់ពួកគេចេញពីធនាគារ នៅពេលមានសញ្ញាដំបូងដែលថាធនាគារមានបញ្ហា។ ធនាគារក៏ប្រឈមមុខនឹងប្រាក់កម្ចីដែលមានការប្រាក់ទាបដែរ។ ឥឡូវនេះ ប្រាក់កម្ចីទាំងនោះមានតម្លៃតិចជាងតម្លៃនៅលើទីផ្សារជាចំហរ ដោយសារតែប្រាក់កម្ចីទាំងនោះត្រូវបានផ្ដល់ឱ្យអតិថិជននៅពេលដែលអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បច្ចុប្បន្នយ៉ាងខ្លាំង៕




អត្ថបទបន្ទាប់


ADB ផ្ដល់កម្ចីឲ្យកម្ពុជាជាមធ្យមជាង ៣៦៨លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលកម្ចីពីធនាគារមួយនេះក្នុងរង្វង់ប្រមាណជាង ៣៦៨ ល…

តើការបង្កើតសួនកសិ-ឧស្សាហកម្មដើរតួនាទីសំខាន់យ៉ាងដូចម្ដេច សម្រាប់វិស័យកសិកម្មនៅកម្ពុជា?

ព័ត៌មាន
ដ្បិតថា កម្ពុជាមានការផលិត និងនាំចេញកសិកម្មក្នុងចំនួនច្រើនក្ដី ប៉ុន្ដែ តាមការសិក្សាមួយ ដែលបានបង្ហាញដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបង្ហាញថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ