ធនាគារអាស៊ាន

តើភាពមិនច្បាស់លាស់នៃការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងណាដល់វិស័យធនាគារនៅអាស៊ាន?


បណ្ដាធនាគារនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានា ដែលបង្កឡើងដោយភាពមិនច្បាស់លាស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ស្របពេលដែលភស្តុតាងបង្ហាញពីកម្រិតអតិផរណាជាប់គាំងកំពុងបង្ខំឱ្យធនាគារកណ្តាលរបស់ប្រទេសនេះមិនព្រមបញ្ចុះអត្រាការប្រាក់ ដែលបានដាក់សម្ពាធលើអាជីវកម្មហិរញ្ញវត្ថុកាន់តែខ្លាំងឡើង។ ភាពមិនច្បាស់លាស់នៃការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងណាដល់វិស័យធនាគារនៅអាស៊ាន?
ធនាគារអាស៊ាន
ដោយ

មកទល់ពេលនេះ ធនាគារកណ្តាលអាម៉េរិក មិនទាន់បង្ហាញពីពេលវេលាច្បាស់លាស់ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់របស់ខ្លួននៅឡើយទេ។ មូលហេតុនៃភាពមិនច្បាស់លាស់នេះ ត្រូវបានប្រធានធនគារកណ្ដាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បានអះអាងកាលពីសប្តាហ៍មុនថា គឺដោយសារតែកម្រិតអតិផរណានៅមិនទាន់មានភាពល្អប្រសើរ ប៉ុន្តែលោកបានបង្ហើបថា ការកាត់បន្ថយអត្រាការប្រាក់អាចធ្វើឡើងនៅក្នុងខែកញ្ញា ឬខែធ្នូ ខាងមុខនេះ។

ភាពមិនច្បាស់លាស់នៃការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិកនេះ កំពុងដាក់សម្ពាធដល់បណ្តាធនាគារនៅក្នុងតំបន់អាស៊ាន ដោយជំរុញឱ្យពួកគេបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ផែនការស្តារសេដ្ឋកិច្ចរបស់រដ្ឋា​ភិបាលនៅក្នុងបណ្តាប្រទេសទាំង១០ នៅតំបន់អាស៊ាន។

ក្រុមហ៊ុនវិភាគឥណទាន គ្រៀត (Criat) កាលពីខែមេសា បានកត់សម្គាល់ថា ដោយហេតុតែ ធនាគារកណ្តាលអាស៊ានដើរតាមគន្លងរបស់ធនាគារកណ្ដាលអាម៉េរិក ដើម្បីកាត់បន្ថយអត្រាការប្រាក់របស់ពួកគេនោះ ដូច្នេះបើទោះគ្រឹះស្ថានហិរញ្ញវត្ថុនៅអាស៊ានរំពឹងការផ្តល់ប្រាក់កម្ចីរបស់ពួកគេមានភាពល្អប្រសើរក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងហានិភ័យ នៃការខកខានសងបំណុលរបស់អតិថិជន។

ក្រុមហ៊ុន គ្រៀត​ បានវាយតម្លៃថា តារាងតុល្យការរបស់ធនាគារអាស៊ានទំនងជានឹងកាន់តែអាក្រក់ឡើងៗនៅក្នុង៣ត្រីមាសខាងមុខនេះ ដោយរងផលប៉ះពាល់ពីសាជីវកម្មខ្នាតតូច និងមធ្យម(SME) ដែលដំណើរការនៅក្នុងបរិយាកាសរូបិយវត្ថុដ៏តឹងតែង ដោយសារសាជីវកម្ម SME ទំនងជានឹងមានបញ្ហាសាច់ប្រាក់ងាយស្រួលនៅក្នុងរង្វង់ពេលនោះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគិនបរទេសចំនួន១៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យភាគហ៊ុននៅកម្ពុជា ខណៈអាជ្ញាធរប្រាប់ពីគន្លឹះវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ

ព័ត៌មាន
វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ បើទោះបីបច្ចុប្បន្នទំហំនៃការជួញដូរប្រចាំថ្ងៃក្នុងវិស័យនេះមានទំ…

តើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់មហាយក្សចិន មានស្ថានភាពយ៉ាងណាហើយនៅពេលនេះ?

ព័ត៌មាន
វិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសចិន កំពុងស្ថិតក្នុងស្ថានភាពមួយមានលក្ខណៈអាចទប់ទល់បាន។ សារព័ត៌មានធំៗបានរាយការណ៍ថា ប្រាក់កម្ចីថ្មីៗនៅក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ