សហរដ្ឋអាមេរិក ប្តេជ្ញាគាំទ្រអ៊ុយក្រែនឥតងាករេ

លោកចូ បៃឌិនប្តេជ្ញាគាំទ្រអ៊ុយក្រែនឥតងាករេ ក្រោយលោកពូទីនប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ


មួយថ្ងៃបន្ទាប់ពីដំណើរ ទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្រុងកៀវ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន នៅថ្ងៃអង្គារទី២១កុម្ភៈ បានបញ្ជាក់ជាថ្មីនូវការគាំទ្រដោយឥតងាករេ សម្រាប់អ៊ុយក្រែន។ លោកបញ្ជាក់ពីជំហរបែបនេះ អំឡុងពេលថ្លែងសុន្ទរកថាក្នុងប្រទេសប៉ូឡូញ នៅពីរថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ ការថ្លែងឡើងជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោយពេលដែល លោក ពូទីន បានព្រមានលោកខាងលិច និងប្រកាសក្តែងៗថា រុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកពីពេលនេះតទៅ។
តើការប្រកាសដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងនុយក្លេអែរមានន័យយ៉ាងដូម្តេច?

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ លោក ចូ បៃដិន បានប្រកាសនៅក្នុងការថ្លែងសុន្ទរកថានៅទីក្រុងវ៉ាសូវីថា៖ «ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែននឹងងាករេឡើយ ណាតូនឹងមិនបែកបាក់គ្នាឡើយ ហើយសម្ព័ន្ធមិត្តនៅលើពិភពលោកនឹងមិនងាករេឡើយក្នុងការជួយអ៊ុយក្រែន។ លោកបៃដិនប្តេជ្ញាថា៖ «លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកនឹងឈរការពារសេរីភាព នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត»។

ការថ្លែងបែបនេះពីមេដឹកនាំអាមេរិក ធ្វើឡើងត្រឹមតែតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសប្រទេសលោកខាងលិច ចំពោះការបង្វែរជម្លោះក្នុងតំបន់ឱ្យទៅជា ការប្រឈមមុខដាក់គ្នាជាសកល។

ដោយចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងបង្វែសង្រ្គាមអ៊ុយក្រែនទៅជាជម្លោះសកល លោកពូទីនបានធ្វើការប្រកាសច្បាស់ហើយថា ប្រទេសរុស្ស៊ីសម្រេចផ្អាក និងដកខ្លួនចេញពីសន្ធិសញ្ញាឈ្មោះ NEW START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់ចុងក្រោយរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនចាប់ពីពេលនេះតទៅ។ លោក ពូទីន បាននិយាយថា ជម្លោះមួយនេះ ជាអ្នកបង្ខំឱ្យរុស្ស៊ីធ្វើបែបនេះជាពិសេស គឺដោយសារតែការពង្រីកឥទ្ធិពលរបស់ណាតូកាន់តែជិតនឹងទ្វារផ្ទះរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅការដកខ្លួនចេញពីសន្ធិសញ្ញា New START របស់ពូទីនថា ជារឿងអកុសលនិងគ្មានការទទួលខុសត្រូវ។

ចំណែកឯអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ទង្វើរុស្ស៊ីបានធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែគ្រោះថ្នាក់។ មេដឹកនាំសម្ព័ន្ធយោធាមួយនេះ ជំរុញឱ្យលោក ពូទីន ពិចារណាលើការសម្រេចចិត្តនេះឡើងវិញ។

ទន្ទឹមនឹងគ្នានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់អ្នកសារព័ត៌មានថា សន្ធិសញ្ញា New START មានសារៈសំខាន់ណាស់ សម្រាប់រក្សាសន្តិសុខពិភពលោក ហើយលោកជំរុញឱ្យភាគីពាក់ព័ន្ធគួរតែបន្តការចរចាជាមួយគ្នាក្នុងការស្វែងរកដំណោះស្រាយវិញ ពោលគឺមិនត្រូវសាចទឹកដាក់គ្នានោះទេ៕




អត្ថបទបន្ទាប់


EU ជិតឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីហើយ ខណៈវិសាលភាពទណ្ឌកម្មមានកាន់តែធំ

ព័ត៌មាន
ប្រភពពីអ្នកការទូតនៅសហភាពអឺរ៉ុបបាននិយាយថា ប្លុកទាំង២៧ប្រទេសនេះ ជិតឈានដល់កញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការលុកលុយទៅលើអ៊ុយក្រែន…

ទីបំផុត ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ហើយ ក្រោយពន្យារពេលអស់មួយរយៈ

ព័ត៌មាន
ប្រទេសហ្វីលីន គឺជាប្រទេសដែលផ្តល់សច្ចាប័នចុងក្រោយគេលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឬហៅកាត់ថាRCEP ប្រសិនបើគេមិនរាប់បញ្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ