វិស័យធនាគារ និងហិរញ្ញវត្ថុ

ធនាគារធំៗបន្ដការចាក់បញ្ចូលដើមទុនកាន់តែច្រើនចូលទីផ្សារកម្ពុជា


នៅក្នុងស្ថានភាពសេដ្ឋកិច្ចមានការរីកចម្រើននៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានគេមើលឃើញថា បាននិងកំពុងបន្ដភាពរីកចម្រើនរបស់ខ្លួនឥតឈប់ឈរ ខណៈគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានពង្រីកសាខា ការិយាល័យ និងសេវាកម្មរបស់ខ្លួនខិតទៅរកអ្នកប្រើប្រាស់។ ក្នុងនោះ ធនាគារធំៗកាន់តែច្រើន ក៏បាននិងកំពុងបន្ដចាក់បញ្ចូលដើមទុនកាន់តែច្រើនចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជាផងដែរ។
4
ដោយ

ជាក់ស្ដែង ធនាគារ ជីប ម៉ុង ដែល​ជាធនាគារពាណិជ្ជ​ក្នុងស្រុក​វិនិយោគ​ដោយកូនខ្មែរ១០០% បានបង្កើនដើម​ទុនចុះបញ្ជី​របស់ខ្លួន​ដល់ទៅ ១៣៥លានដុល្លារអាមេរិកហើយ គិតមកទល់ពេលនេះ បើទោះបីជា​ ធនាគារមួយនេះ ទើបតែបាន​ឈរជើងលើទីផ្សារ​ត្រឹមតែជាង ​៤ឆ្នាំក៏ដោយ។

យោងតាមធនាគារជាតិនៃកម្ពុជា ដើមទុនចុះបញ្ជីអប្បបរមា​សម្រាប់​ការបង្កើត​ធនាគារពាណិជ្ជក្នុងស្រុក ឬជាបុត្រសម្ព័ន្ធធនាគារបរទេស ត្រូវបានកំណត់ត្រឹម ៣០០ពាន់លានរៀល ឬស្មើនឹង​ប្រមាណជិត ៧៥លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំ​ធនាគារជីប ម៉ុង ធ្លាប់បានអះអាងថា ការបង្កើន​ដើមទុន​​ចុះបញ្ជី​ជាបន្ដបន្ទាប់​របស់ធនាគារនេះ គឺជា​សក្ខីភាព​បង្ហាញពីកិច្ចខិតខំប្រឹងប្រែង​របស់ធនាគារជីប ម៉ុង ដើម្បីផ្ដល់នូវ​ទំនុកចិត្ត​ដល់អតិថិជន។ មិនតែប៉ុណ្ណោះ វា​ក៏បង្ហាញពីភាពចាស់ទុំរបស់ធនាគារនេះ ដោយដើរលើមាគ៌ាធុរកិច្ច​ ដែលប្រកបទៅ​ដោយចក្ខុវិស័យ​​វែងឆ្ងាយ និងច្បាស់លាស់។

ការបង្កើនដើមទុនរបស់គ្រឹះស្ថានធនាគារនេះទៀតសោត ក៏បង្ហាញឲ្យឃើញ​អំពីភាព​រឹងមាំ​នៃវិស័យធនាគារ និងហិរញ្ញវត្ថុជារួម និងភាព​ជឿជាក់របស់វិនិយោគិន​​មកលើការលូតលាស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា​ ក្រោម​ការគ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ​ពីសំណាក់ធនាគារជាតិ​នៃកម្ពុជា ក៏ដូចជាគោលនយោបាយ​គាំទ្រ​លើវិស័យឯកជន​​របស់​រាជរដ្ឋាភិបាល​។

ជាមួយនឹងភាពជឿជាក់របស់អតិថិជន និងការលូតលាស់​នៃកំណើនសេដ្ឋកិច្ច បានធ្វើឲ្យ​ធនាគារ ជីប ម៉ុង ដែល​ទើបតែឈរជើង​មិនដល់កន្លះទសវត្ស​រ៍​ផងនោះ មានការពង្រីកអាជីវកម្ម​របស់ខ្លួន​យ៉ាងឆាប់រហ័ស ដោយគិតត្រឹម​ពាក់​កណ្ដាល​ឆ្នាំ២០២៣​ ធនាគារនេះ មានទ្រព្យសកម្ម​ដល់ទៅជាង ១ពាន់៣រយលានដុល្លារអាមេរិក ដោយឥណទាន​កើនដល់ ៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើប្រាក់បញ្ញើ​កើនឡើងដល់ ១ពាន់១រយលាន​ដុល្លារអាមេរិក ជាមួយសាខាសរុបចំនួន ១៥សាខានៅរាជធានីភ្នំពេញ​ និងតាមបណ្ដាខេត្តនានា។​

របាយការណ៍ពីធនាគារជាតិបង្ហាញថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជា​មាន​ធនាគារពាណិជ្ជ​សរុបចំនួន ៥៩ , ធនាគារឯកទេស​ចំនួន ៩ និងមីក្រូហិរញ្ញវត្ថុមាន​ចំនួន ៨៧។ ទ្រព្យសកម្ម​របស់ប្រព័ន្ធធនាគារ មានកំណើនជិត​១០% ដល់ប្រមាណជាង ៨២ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% នៃទ្រព្យសកម្មសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យធនាគារពិភពលោកព្រមានពីការរង្គោះរង្គើទ្វេដងនៅក្នុងទីផ្សារទំនិញ

ព័ត៌មាន
ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងតែបន្តអូសបន្លាយពេលនៅតំបន់មជ្ឈិមបូព៌ានោះ ធនាគារពិភពលោកបានព្រមានថា ជម្លោះន…

ស្ករស និងកប្បាសលើទីផ្សារពិភពលោកឡើងថ្លៃដោយសារឥណ្ឌាជួបគ្រោះរាំងស្ងួត

ព័ត៌មាន
គ្រោះរាំងស្ងួតនៅឥណ្ឌាអាចនឹងធ្វើឲ្យតម្លៃស្ករស និងកប្បាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ដ្បិតឥណ្ឌាគឺជាប្រទេសផលិតស្ករស និងកប្បាសដ៏ធំមួយនៅលើពិភពលោក។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ