វិនិយោគបរទេស

ក្រុមហ៊ុនធំៗជាង១០០របស់ស្តេចប្រេងអារ៉ាប៊ីសាអូឌីត នឹងមកស្វែងរកឱកាសវិនិយោគនៅថៃ


រដ្ឋាភិបាលនៃប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត គ្រោងដឹកនាំតំណាងក្រុមហ៊ុនធំៗជាង១០០មកធ្វើទស្សនកិច្ចនៅប្រទេសថៃ ហើយនឹងចូលជួបសវនាការសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅសប្ដាហ៍នេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។
វិនិយោគបរទេស
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាឆារ៉ុនកេ (Chai Wacharonke) បានទម្លាយឱ្យដឹងថា លោក ម៉ាជីដ ប៊ិន អាប់ឌុលឡា អាល់ កាសាប៊ី (Majid bin Abdullah Al Qasabi) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងដឹកនាំតំណាងមកពីជាង១០០ក្រុមហ៊ុន ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសនេះ។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា តំណាងក្រុមហ៊ុនទាំងនេះនឹងចូលរួមក្នុងកិច្ចពិភាក្សាផ្គូរផ្គងអាជីវកម្ម ដើម្បីបង្កើតបណ្ដាញសម្រាប់ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ភុំថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) បានពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំប្រទេសថៃ លោក អាប់ឌុលរ៉ាម៉ាន់ អាប់ឌុលឡាហ្ស៊ីស អាល់ស៊ូហៃបានី (Abdulrahman Abdulaziz Alsuhaibani)។

ឱកាសកសាងបណ្ដាញពាណិជ្ជកម្មទាំងនេះ គឺជាផ្នែកមួយនៃលទ្ធផលដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែតុលា ឆ្នាំមុន ដែលនៅពេលនោះលោកបានជួបជជែកជាមួយក្រុមនាយកប្រតិបត្តិ នៃក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត ម្នាក់ម្ដងៗ។

អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញចំណាប់អារម្មណ៍ជួយគាំទ្រដល់គម្រោងដ៏មហិមា Land Bridge ដែលជាគម្រោងបណ្ដាញផ្លូវដឹកជញ្ជូនកាត់ឈូងសមុទ្រដ៏សំខាន់របស់រដ្ឋាភិបាលថៃ ផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីពលរដ្ឋចាំបាច់តាមដានប្រតិបត្តិការឥណទាន តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ព័ត៌មាន
ចំនួន និងទំហំឥណទានក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាវាស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្…

ក្រុមប្រទេស BRICS គ្រោងបង្កើតធនាគារកណ្តាល និងចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធហិរញ្ញវត្ថុពីបស្ចិមប្រទេស

ព័ត៌មាន
ក្រុមប្រទេសសម្ព័ន្ធសេដ្ឋកិច្ចកំពុងមានការរីកចម្រើនខ្លាំង BRICS គ្រោងបង្កើតធនាគារកណ្តាលរបស់ខ្លួន ដើម្បីចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដែលជាផ្នែកមួយដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ