ផ្សារ​ព្រំដែន

កម្ពុជា វៀតណាម គ្រោង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន


រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​​មាន​បំណង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ជាមួយ​គ្នា​នេះ កម្ពុជា-វៀតណាម ក៏ត្រៀមរៀបចំសន្និសីទ​សំខាន់​មួយ ស្ដី​ពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ព្រំដែន សម្រាប់​ឆ្នាំ​២០១៨​-២០១៩ ខាង​មុខ​នេះ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​នេះ ក៏​ដូចជា ប្រតិបត្តិការ​លើ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ព្រំដែន​រហូត​ដល់​ឆ្នាំ​២០២៥ និង​ចក្ខុ​វិស័យ​ឆ្នាំ​២០៣៥ ផង​ដែរ។
ផ្សារ ដារ ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ទីបំផុត បុក​គ្រឹះ​ចាប់​ផ្ដើម​សាងសង់​ហើយ បន្ទាប់ពី​ពន្យារពេល​ជាច្រើន​ឆ្នាំ។
ដោយ

បើ​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​និងវៀតណាម ក៏​មាន​បំណង​សាងសង់​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត ដែល​វា​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​បច្ចុប្បន្ន កម្ពុជា វៀតណាម​ក៏​កំពុង​សាងសង់​ផ្សារ​ជាប់​ព្រំដែន​មួយ​ផង​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ 

ផ្សារ​នេះ​មាន​ឈ្មោះ​ថា ផ្សារ​ដា ត្រូវ​បាន​ចំណាយ​ទុន​សាងសង់​ប្រមាណ​២​លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម និង​គ្រោង​សាងសង់​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨នេះ។ ផ្សារ​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ អាច​ធ្វើ​ការ​ដោះដូរ​ទំនិញ តាម​ព្រំដែន​កាន់តែ​ងាយ​ស្រួល​ជាង​មុន ពិសេស គឺ​កសិផល ដូចជា បន្លែ ផ្លែឈើ និង​​គ្រឿងទេស ក៏​ដូចជា សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​ធ្លាប់​អះអាង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម ត្រូវ​បាន​ចាត់​ទុក​ថា គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ទំនាក់​ទំនង ពិសេស​ឆ្លង​កាត់​ព្រំដែន ក៏​ដូចជា ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទូទៅ​ផង​ដែរ។ 

តាម​ការ​ដកស្រង់​ពី​គេហ​ទំព័រ Vietnam Economic News បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​វៀតណាម បាន​លើក​ឡើង ទាក់ទង​នឹង​ការ​រៀបចំ​សន្និសីទ ស្ដីពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នៅ​តាម​ព្រំដែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​នេះ​ថា ខាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ជូន​ដំណឹង​ទៅ​ខាង​ប្រទេស​វៀតណាម នៅ​ពេល​ក្រោយ អំពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​ប្រារព្ធ​សន្និសីទ​ដ៏​សំខាន់​នេះ។ ស្ថិត​នៅ​ក្នុង​គម្រោង​ជាមួយ​គ្នា​នេះ​ដែរ ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា វៀតណាម សម្រាប់​ឆ្នាំ​២០២៥ និង​ចក្ខុ​វិស័យ​ឆ្នាំ​២០៣៥ នឹង​ត្រូវ​បាន​ព្រាង​ឡើង​ដោយ​ប្រទេស​វៀតណាម។ 

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​នឹង​សិក្សា​អំពី​គម្រោង​នេះ និង​ការ​ដោះដូរ​នានា​ជាមួយ​ភាគី​វៀតណាម ដើម្បី​អាច​ឲ្យ​ភាគី​ទាំង​ពីរ​ឈាន​ទៅ​សម្រេច​សេចក្ដី​ព្រាង​នេះ និង​មាន​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​កាន់​តែ​ឆាប់។ 

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម នៅ​ឆ្នាំ​២០១៧ កន្លង​ទៅ សម្រេច​បាន ៣​ពាន់​៨​រយ​លាន​ដុល្លារ​អាមេរិក ដែល​មាន​កំណើន ២៥% ធៀប​នឹង​ឆ្នាំ​២០១៦។ ដោយ​ឡែក នៅ​បណ្ដា​​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​ទាំង​ពីរ​តាំង​ចិត្ត​ថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


ភ្នំពេញ​គ្មាន​ប្លង់​មេ បាន​បង្កើត​បញ្ហា​អ្វី​ខ្លះ?

ព័ត៌មាន
ប្លង់មេ (Master Plan) សម្រាប់​ការ​រៀបចំ​ទីក្រុង​នីមួយៗ​ក្នុង​រយៈ​ពេល​វែង ជា​បន្ទាត់​សម្រាប់​គូស​វាស​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មួយ​មាន​សោ…

៤ខែ​ឆ្នាំនេះ វៀតណាម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ២៦​លាន​ដុល្លារ

ព័ត៌មាន
តាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ក្រុមហ៊ុនក្នុងស្រុករបស់វៀតណាម បានចាក់បញ្ចូលទុនវិនិយោគជាង ១២៩ លានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ