វិស័យពាណិជ្ជកម្ម

កម្ពុជា នាំចេញទំនិញទៅទីផ្សារអន្តរជាតិ សម្រេចបានជាង១០ពាន់លានដុល្លារនៅ៥ខែឆ្នាំនេះ កើនឡើងជាង១៥%


នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង២១ពាន់លានដុល្លារ មានការកើនឡើងជាង១៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កើនឡើងជាង១៥% និងការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញមានជាង១១ពាន់លានដុល្លារ កើនឡើង១១% ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទីផ្សារពិភពលោក និងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញ តាមរយៈការបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា ស្របពេលកម្ពុជា មានសមត្ថភាពផលិតដែលឆ្លើយតបនឹងតម្រូវការរបស់ពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ភាពប្រសើរឡើងនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ គឺមួយផ្នែកកើតចេញពីទំនាក់ទំនងល្អផ្នែកការទូតរបស់កម្ពុជា ជាមួយបណ្ដាក្រុមធុរជនបរទេស គួបផ្សំកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះរំពឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងធ្វើដំណើរទៅមុខដោយភាពស្វាហាប់ជាមួយកំណើនល្អប្រសើរនៅឆ្នាំនេះ។

​បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ សម្រេចបានជាង២១ពាន់លានដុល្លារ មានការកើនឡើងជាង១៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជិត១៩ពាន់លានដុល្លារ។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ បន្ទាប់មកគឺវៀតណាម មានទំហំជាង៣ពាន់៥៥៨លានដុល្លារ និងសហរដ្ឋអាម៉េរិក ស្ថិតក្នុងលំដាប់ទី៣ ដែលមានទំហំពាណិជ្ជកម្មជាង៣ពាន់៥២៥លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់អឺរ៉ូ ធ្លាក់ថ្លៃដោយសាររងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតំបន់អឺរ៉ុប

ព័ត៌មាន
ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរបស់សហភាពអឺរ៉ុប បានធ្លាក់ថ្លៃនៅថ្ងៃចន្ទ ទី១០ ខែមិថុនា នេះ ដោយសារទទួលរងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារ…

ក្រោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលក់ភាគហ៊ុនឱ្យធនាគារបរទេស តើអាចជំរុញឱ្យអត្រាការប្រាក់កម្ចីមានការធ្លាក់ចុះដែរឬយ៉ាងណា?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ