អត្ថបទពាណិជ្ជកម្ម

លី ហួរ វេរលុយយកម៉ូតូជូនអ្នកឈ្នះដោយផ្ទាល់!


អតិថិជននិងភ្នាក់ងារលី ហួរ វេរលុយបានទទួលរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពីក្រុមហ៊ុន លី ហួរ វេរលុយ ដោយបានឈ្នះពីប្រូម៉ូសិនឈ្នះលុយរាល់ថ្ងៃនិងឈ្នះម៉ូតូរាល់ខែ។ ថ្មីៗនេះក្រុមហ៊ុន លី ហួរ វេរលុយបានប្រគល់រង្វាន់ដោយផ្ទាល់ពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុន ជូនដល់អ្នកឈ្នះរង្វាន់ជាភ្នាក់ងារដែលស្ថិតនៅខេត្តកំពង់ស្ពឺនិងអតិថិជនស្ថិតក្នុងខេត្តបាត់ដំបង។
លី ហួរ វេរលុយយកម៉ូតូជូនអ្នកឈ្នះដោយផ្ទាល់!

អ្នកឈ្នះទាំងពីររូបបានសម្តែងអារម្មណ៌សប្បាយរីករាយនិងមានទំនុកចិត្តជាខ្លាំងមកលើក្រុមហ៊ុនដោយសារតែក្រុមហ៊ុនបានប្រគល់រង្វាន់ជូនគាត់ពិតប្រាកដមែន។​ ក្រុមហ៊ុនលី ហួរ វេរលុយបានផ្តល់លក្ខខណ្ឌងាយៗក្នុងការចូលរួមឈ្នះរង្វាន់ សម្រាប់អតិថិជននិងភ្នាក់ងារ លី ហួរ វេរលុយ។

ប្រូម៉ូសិនសម្រាប់អតិថិជនគឺឱកាសពីរក្នុងពេលតែមួយ ដោយឱកាសទីមួយគឺអតិថិជនវេរលុយតាមភ្នាក់ងារលី ហួរ វេរលុយអាចឈ្នះលុយភ្លាមៗនៅលើវិក្កយបត្រវេរលុយ ចំនែកឯឱកាសទីពីរគឺអតិថិជនអាចឈ្នះម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២២ ជារៀងរាល់ខែដោយគ្រាន់តែធ្វើប្រតិបត្តិការ វេរលុយលេខកូដ៩ខ្ទង់ បង់ប្រាក់កម្ចី បង់វិក្កយបត្រ ដាក់ប្រាក់ចូលគណនីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ និងដកប្រាក់លីហួរអេប។ ចំណែកភ្នាក់ងារវិញគឺគាត់គ្រាន់តែធ្វើប្រតិបត្តិការអោយអតិថិជនកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន។

រង្វាន់នៅតែបន្តផ្តល់ជូនអតិថិជននិងភ្នាក់ងារនៅខែបន្តបន្ទាប់ទៀត។

អ្នកធ្វើប្រតិបត្តិការកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!




អត្ថបទបន្ទាប់


ការធ្លាក់ចុះតម្រូវការនៅអាមេរិក អឺរ៉ុប និងចិនអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនាំចេញរបស់តំបន់អាស៊ីយ៉ាងណាខ្លះ?

ព័ត៌មាន
យោងតាមប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារHSBC បានឲ្យដឹងថា ប្រទេសនាំចេញនៅអាស៊ីនឹងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ខណៈតម្រូវការពីទី…

ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្តចំនួន៥ ក្រុមសម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart

ព័ត៌មាន
បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ