អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីទូទាំងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា


ឥឡូវនេះបងប្អូនចំណាកស្រុកដែលកំពុងរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកកាន់គណនីធនាគាររបស់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងឆាប់រហ័ស និងងាយស្រួល។
ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីទូទាំងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ" ជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ផ្តល់សេវាទូទាត់ប្រាក់ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភ្នាក់ងារបម្រើអតិថិជនទូទាំងប្រទេស ប្តេជ្ញាបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស អន្តរជាតិដោយចាប់ដៃគូសហការពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ MoneyGram ដែលជាក្រុមហ៊ុនឈានមួយមុខគេលើពិភពលោកក្នុងវិស័យទូទាត់ប្រាក់ឌីជីថល និងជាក្រុមហ៊ុនផ្តល់សេវាទូទាត់ភ្លាមៗលំដាប់ពិភពលោក។

ថ្ងៃនេះប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ត្រឡប់មកកាន់ប្រទេសកម្ពុជាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយរហ័សទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈការប្រើប្រាស់ MoneyGram។ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី បានធ្វើការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្ញើប្រាក់ក្នុងការផ្ទេរប្រាក់មកកាន់គណនីអ្នកទទួលនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធទូទាត់បាគង។ សេវាកម្មនេះត្រូវបានចាត់ទុកថាជាការបើកផ្លូវថ្មីសម្រាប់ការផ្ទេរប្រាក់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូចិន និងអូសេអានី បានមានប្រសាសន៍ថា “តាមរយៈការអភិវឌ្ឍន៍ថ្មីនេះ អតិថិជន MoneyGram អាចផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងប្រទេសកម្ពុជាបានយ៉ាងរហ័ស ទៅកាន់គណនីធនាគារណាមួយដែលជាសមាជិកប្រព័ន្ធទូទាត់បាគង។

អ្នកផ្ញើ អ្នកធ្វើការផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីធនាគាររបស់អ្នកទទួលដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល ដែលអាចធ្វើការផ្ញើជាប្រាក់រៀល ឬដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងចំនួនទឹកប្រាក់អតិបរមាចំនួន 40,000,000 រៀល (ឬUSD 10,000) ក្នុងមួយប្រតិបត្តិការ តាមរយៈការផ្តល់ព័ត៌មានលេខគណនីរបស់អ្នកទទួល និងឈ្មោះធនាគារ។

ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ បានមានប្រសាសន៍ថា ភាពងាយស្រួលបំផុតគឺថាគ្រាន់តែផ្តល់ព័ត៌មានរបស់អ្នកទទួលដូចជាឈ្មោះធនាគារ និងលេខគណនីធនាគារប៉ុណ្ណោះ បន្ទាប់មកទៀតអ្នកទទួលគឺសើ្ទរតែអាចដកប្រាក់បានភ្លាមៗតាមរយៈគណនីធនាគារបស់គាត់។ សេវាថ្មីនេះគឺមានភាពងាយស្រួល រហ័ស និងតម្លៃសមរម្យ។




អត្ថបទបន្ទាប់


ហេតុអ្វីទទួលទានស្រាក្រហម ត្រូវការជ្រើសរើសកែវឲ្យបានត្រឹមត្រូវ?

ព័ត៌មាន
ការទទួលទានស្រាថ្លៃ រស់ជាតិឆ្ងាញ់ គឺជារសនិយមមួយបែប សម្រាប់មនុស្សសម័យថ្មី ប៉ុន្ដែ លោកអ្នកដឹងទេថា ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អក្នុងការទទួលទ…

ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី១១ ខែកញ្ញា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ