អត្ថបទក្រុមហ៊ុន

ហេតុអ្វីទទួលទានស្រាក្រហម ត្រូវការជ្រើសរើសកែវឲ្យបានត្រឹមត្រូវ?


ការទទួលទានស្រាថ្លៃ រស់ជាតិឆ្ងាញ់ គឺជារសនិយមមួយបែប សម្រាប់មនុស្សសម័យថ្មី ប៉ុន្ដែ លោកអ្នកដឹងទេថា ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អក្នុងការទទួលទានស្រា ពិសេសស្រាក្រហម ការជ្រើសរើសកែវស្រាឲ្យបានត្រឹមត្រូវ ក៏ជារឿងមួយសំខាន់ដែរ។ បើតាមអ្នកជំនាញ កែវស្រាល្អ វានឹងធ្វើស្រារក្សាបានទាំងក្លិន និងរសជាតិដ៏មានល្អ សម្រាប់អ្នកទទួលទាន។
ហេតុអ្វីទទួលទានស្រាក្រហម ត្រូវការជ្រើសរើសកែវឲ្យបានត្រឹមត្រូវ?
ដោយ

ផលិតផលកែវ RIEDEL ដែលផលិតចេញពីគ្រីស្តាល់ និងកំពុងចែកចាយផ្តាច់មុខ ដោយហាងស្រា Red Apron Wine Boutique កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។ ក្រុមហ៊ុន RIEDEL បានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីឥទ្ធិពលនៃទំហំ និងរូបរាង របស់កែវស្រា ទៅតាមប្រភេទស្រាទំពាំងបាយជូដ៏ពេញនិយមទាំងអស់ ហើយវាគឺស្របតាមការយល់ឃើញពីអ្នកជំនាញស្រារបស់ពិភពលោកថា ទាំងក្លិន រសជាតិ ពិតជាត្រូវបានបង្កើតឡើងតាមរយៈការប្រើប្រាស់ ឧបករណ៍ស្រា ដែលត្រឹមត្រូវ។

ក្រុមហ៊ុនផលិតកែវស្រា លំដាប់កំពូលដ៏ល្បី RIEDEL ថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយសម្រាប់អ្នកចូលចិត្តទទួលទាន់ស្រានៅភោជនីយដ្ឋាន តូប៉ាហ្ស ក្រោមប្រធានបទ “Riedel៖ បទពិសោធន៍អំពីកែវស្រា” ដែលរៀបចំដោយហាងស្រា Red Apron Wine Boutique ដោយមានការចូលរួមដោយតំណាងនិងជាភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក Jean-Baptiste អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Riedel Group បានចែករំលែកការយល់ឃើញថា ប្រភេទស្រាផ្សេងគ្នាមានលក្ខណៈ និងរសជាតិផ្សេងគ្នា ហើយទំហំ និងរូបរាងរបស់កែវដែលអ្នកប្រើ មិនថា ជាកែវ RIEDEL ឬកែវផ្លាស្ទិចទេ នឹងផ្លាស់ប្តូរអារម្មណ៍របស់អ្នកទទួលបានពីស្រា។
លោក Jean-Baptiste បានថ្លែងថា ក្រុមហ៊ុន RIEDEL គឺជាក្រុមហ៊ុនដំបូងគេ ដែលណែនាំកែវមានជើងសម្រាប់ប្រភេទស្រាទំពាំងបាយជូរចាប់តាំងពីឆ្នាំ ១៩៥៨។ ក្រុមហ៊ុននេះបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីឥទ្ធិពលនៃទំហំ និងរូបរាងរបស់កែវស្រា ទៅតាមប្រភេទ ទំពាំងបាយជូដ៏ពេញនិយមទាំងអស់ និងស្របទៅតាមស្ដង់ដារ ដែលត្រូវបានណែនាំដោយអ្នកជំនាញ។

លោកស្រី Line Ros-Van Daalen នាយកគ្រប់គ្រងទូទៅនៃហាងស្រា Red Apron Fine Wine Boutique បានប្រាប់អតិថិជនថា ការជ្រើសរើសនូវអ្វីដែលខ្លួនពេញចិត្ត និងផ្ដល់នូវគុណភាពខ្ពស់ គឺជារឿងសំខាន់ ហេតុនេះ លោកស្រីណែនាំអតិថិជននិយមទទួលទានស្រាគួរតែជ្រើសរើសកែស្រា RIEDEL ដែលត្រឹមត្រូវសម្រាប់ប្រភេទស្រា ដែលពួកគេចូលចិត្ត ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីក្នុងការទទួលទាន។
សូមបញ្ជាក់ថា ហាងស្រា Red Apron Wine Boutique គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃផលិតផល RIEDEL នៅកម្ពុជា ដោយមានកែវស្រាគ្រីស្តាល់ និងថូចាក់ស្រាគ្រប់ប្រភេទនៅក្នុងតម្លៃខុសៗគ្នា៕




អត្ថបទបន្ទាប់


សមាជិកសភាអាមេរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញរបស់ក្រុមហ៊ុន Huawei និង SMIC បន្ទាប់ពីការបំពានច្បាប់មួយចំនួន

ព័ត៌មាន
ប្រធានគណៈកម្មាធិការសភាតំណាងរាស្ត្រអាមេរិកទទួលបន្ទុកកិច្ចការនៅប្រទេសចិនបាននិយាយពីថ្ងៃពុធថា ក្រសួងពាណិជ្ជកម្មអាមេរិកគួរតែបញ្ចប់ការនាំចេញបច្…

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីទូទាំងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ឥឡូវនេះបងប្អូនចំណាកស្រុកដែលកំពុងរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកកាន់គណនីធនាគាររបស់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នៅក្នុងប្រទេសកម្ពុជាបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ