Advertisement
Advertisement
ការប្រកួតប្រជែង​សហគ្រាស

សហគ្រាសចំនួន ៣ ឈ្នះពានរង្វាន់ ការប្រកួត​ជើងឯក​សហគ្រាសធុនតូច និងមធ្យម


នៅក្នុងការប្រជែងវគ្គផ្ដាច់ព្រាត់នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម ដែលមានសហគ្រាសចំនួន ១១ ចូលរួម នៅទីបំផុត បានរកឃើញសហគ្រាសជើងខ្លាំងចំនួន ៣ ដែលទទួលបានជ័យលាភី។ បន្ទាប់ពីឈ្នះជ័លាភីនេះ សហគ្រាសទាំងបីនេះ ក៏នឹងមានឱកាសទទួលបានមូលនិធិវិនិយោគពីក្រុមហ៊ុនមូលនិធិ សម្រាប់ពង្រីកអាជីវកម្ម និងរៀបចំខ្លួនដើម្បីឈានទៅបោះផ្សាយលក់មូលបត្រ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
សហគ្រាសជើងខ្លាំង​ចំនួន ៣ ឈ្នះពានរង្វាន់ជើងឯកសហគ្រាសធុនតូច និងមធ្យម
ដោយ
Advertisement

ការប្រកួត​ជើងឯកសហគ្រាស​ខ្នាតតូច និងមធ្យម ត្រូវបាន​​រៀបចំឡើង​ជាលើកដំបូង ដោយ​សហព័ន្ធ​សមាគម​​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា រួមជាមួយនឹង​ក្រុមហ៊ុន​ PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដោយមាន​សហគ្រាស​រហូត​ដល់ទៅប្រមាណ ២០០សហគ្រាស បានចូលរួម។

សហគ្រាស​ទាំង៣ ដែល​ទទួលបាន​ជ័យលាភី នៃការប្រកួត​នេះ នឹងមាន​ឱកាស​ទទួលបាន​ប្រភពទុន សម្រាប់​យកមកពង្រីក​អាជីវកម្ម​របស់ពួកគេ ដោយ​ទំហំដើមទុន​ដែលអាច​ទទួលបាននោះ ក្នុងចន្លោះពី ១លាន ទៅ២លាន​ដុល្លារ អាមេរិក ឬអាច​លើសពីនេះ​ទៅតាម​ទំហំ​អាជីវកម្ម។ លើសពីនេះ​ទៅទៀត សហគ្រាសទាំងនេះ ក៏មានឱកាស​ក្នុងការ​ចូល​ក្នុងទីផ្សារភាគ​ហ៊ុន​នាពេល​អនាគត​ផងដែរ។

សហគ្រាស​ជើងខ្លាំង​ចំនួន ៣ ដែលទទួលបាន​ពិន្ទុ​ខ្ពស់ជាងគេ និងបាន​ក្លាយជាជើងឯក​នៅក្នុង​ការប្រលង​ប្រជែង​នេះ ដោយ​ចំណាត់​ថ្នាក់​​លេខ១ គឺបានទៅ​លើ​សហគ្រាស​ផលិត​នំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុន​ភោជនីយដ្ឋាន SAMBA ។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា បាន​អះអាងថា ការរៀបចំ​នូវកម្មវិធី​ប្រកួត​ជើងឯក​សហគ្រាស​ខ្នាតតូច​និងមធ្យមនេះ គឺធ្វើ​ឡើង​ជាលើកទី១ហើយ ដោយមាន​ការសហការគ្នា​រៀបចំ​ជាមួយក្រុមហ៊ុន​សិង្ហបុរី PLMP Venture Capital និងមាន​ការគាំទ្រ​ដោយ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា។ លោកឧកញ៉ា បន្ថែមថា សហគ្រាស​ដែលឈ្នះ​ការប្រកួតទាំង ៣ នឹងមាន​ឱកាស​ទទួលបាន​ប្រភពទុន​វិនិយោគបន្ថែម ដែល​ខាង​ក្រុមហ៊ុន PLMP នឹង​ជួយ​ស្វែងរក​ជូនពួកគេ ហើយ​ក៏អាច​មានឱកាស​នឹង​ចូល​ផ្សារភាគហ៊ុន​នៅពេល​ខាងមុខផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​លើកឡើងដែរថា ការទទួលបាន​នូវ​​ប្រភពទុន​សម្រាប់​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម ដើម្បីអាច​ពង្រីក​ខ្លួន​ និងអភិវឌ្ឍសមត្ថភាព​ឲ្យកាន់តែខ្លាំងក្លា​គឺជាប្រភព​គ្រប់ពូជ​សំខាន់មួយ ដើម្បី​ជំរុញ​ឲ្យ​សហគ្រាស​ទាំងនោះ អាច​ឈានទៅដល់​ការ​បោះផ្សាយលក់​មូលបត្រ​​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​នៅពេលខាងមុខ។ 

លោក ដាតូ ស្រ៊ី ដុកទ័រ ភីទ័រ លីម ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PLMP Venture Capital បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក នឹង​ពិភាក្សា​បន្តទៀត​ជាមួយ​សហគ្រាស​ទាំង ៣ដែលបាន​ឈ្នះការប្រកួតនេះ និងសង្ឃឹមថា អាច​វិនិយោគ​ជាមួយក្រុមហ៊ុន​ទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បី​ជួយឲ្យពួកគេ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចូលផ្សារភាគហ៊ុន នាពេល​ខាងមុខ។

កញ្ញា ឈាវលី អ៊ីង នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​នំស្រួយ លីលី ដែលជា​អ្នកឈ្នះ​លេខ​១​នៃការប្រកួត​ជើងឯក​សហគ្រាសខ្នាតតូច និងមធ្យមនេះ ក៏បាន​អះអាងដែរថា ក្រុមហ៊ុន​លីលី មាន​បំណង​ស្វែងរក​ប្រភពទុន​ប្រមាណ ៣ ទៅ៥ លាន​ដុល្លារអាមេរិក ក្នុងការ​ទិញម៉ាស៊ីន ដើម្បី​ពង្រីក​ផលិតកម្ម​របស់ខ្លួន​ ហើយនៅពេល​ខាងមុខ​ក្រុមហ៊ុននេះ ក៏គ្រោង​នឹងចូល​ផ្សារភាគហ៊ុន​ផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីក្រសួង​កសិកម្មថា វិស័យ​កសិកម្ម​កម្ពុជា​រងផល​ប៉ះពាល់​ដោយសារ​​ទឹកជំនន់ តែមិន​ធ្ងន់ធ្ងរទេ!

ព័ត៌មាន
របាយការណ៍ពីផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ភ្លៀងឆ្នាំ២០២០ របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី៩ កញ្ញា ដល់ថ្ងៃទី១៥ ត...

វៀតណាម នឹងមាន GDP ដល់ជាង ៣៤០ ពាន់លានដុល្លារ កើនលើសសិង្ហបុរីជាប្រវត្តិសាស្រ្ត នៅឆ្នាំ២០២០នេះ!

ព័ត៌មាន
ផលិតផលក្នុងស្រុកសរុប ឬហៅថា GDP របស់ប្រទេសវៀតណាម រំពឹងសម្រេចបានជាង ៣៤០ពាន់លានដុល្លារអាមេរិក គឺអាចនឹងឡើងលើស GDP របស់សិង្ហបុរី នៅក្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ