សាជីវកម្មឥណទានកម្ពុជា

សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានចំនួន ៦៦១ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជិត ៦៥លានដុល្លារ


សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៦៦១ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការចាប់តាំងពីខែមេសា ឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះ ទឹកប្រាក់ធានាសរុបមានចំនួនដល់ទៅជិត ៦៥ លានដុល្លារ បានផ្ដល់ការធានាភាគច្រើនលើអាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលមិនមានទ្រព្យបញ្ចាំ។ នេះបើតាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជា។
សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានចំនួន ៦៦១ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជិត ៦៥លានដុល្លារ
ដោយ

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុអះអាងថា សាជីវកម្មធានាឥណទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ពិសេសអំឡុងពេលនៃការងើបឡើងវិញពីវិបត្តិកូវីដ១៩។

តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា ក្នុងរយៈពេលជាង១ឆ្នាំ ក្រោយពេលដែល សាជីវកម្មឥណទានកម្ពុជា (CGCC) ត្រូវបានដាក់ឲ្យដំណើរការមកឃើញថា មានអាជីវកម្ម សរុបចំនួន ៦៦១ ក្រុមហ៊ុន ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ៦៥លានដុល្លារដុល្លារ ក្នុងនោះ ប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម (SME) មានចំនួន ៦៣៧ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ២៤ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ៦៦១ ក្រុមហ៊ុនអាជីវកម្ម មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ២២៥ ក្រុមហ៊ុន និង មានក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ១៨៧ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៤៧៤ ក្រុមហ៊ុន។

ពាក់ព័ន្ធនឹងការផ្តល់សេវាធានាឥណទានរបស់សាជីវកម្មឥណទានកម្ពុជានេះដែរ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សាជីវកម្មឥណទានបានផ្តោតលើការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗមួយចំនួនតែប៉ុណ្ណោះ ដែលបានចូលរួមជាមួយសាជីវកម្មធានាឥណទាននេះ។

បើតាមលោក កាំង តុងងី បានបញ្ជាក់បន្ថែមថា តាមរយៈយន្តការការធានាឥណទាននេះ មែនទែនទៅហាក់មិនបានផ្តល់ប្រយោជន៍អ្វីច្រើនចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ប៉ុន្តែនេះជាការរួមចំណែករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ដោយក្នុងនោះអ្នកដែលទទួលបានផលប្រយោជន៍ផ្ទាល់សំខាន់គឺសហគ្រាសខ្នាតតូច និងមធ្យម ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ត្រូវតាមការកំណត់របស់សាជីវកម្មឥណទានកម្ពុជាក្នុងការទទួលបានកម្ចីដែលមានអត្រាការប្រាក់សមរម្យ ឬក៏កម្ចីដែលមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ។

សូមបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងខ្នាតមីក្រូ ខ្នាតតូច និងមធ្យម និងខ្នាតធំ ដែលមានសញ្ជាតិកម្ពុជា កាន់កាប់ភាគហ៊ុនលើសពី៥០% គឺអាចស្នើសុំឥណទាន មានការធានាពីសាជីវកម្មឥណទានដោយផ្ទាល់ ឬអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាដៃគូសហការរបស់គម្រោងនេះបាន។ សាជីវកម្មធានាឥណទាន បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមេសាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល ការវិនិយោគ និងពង្រីកអាជីវកម្ម ហើយគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២៕




អត្ថបទបន្ទាប់


រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩តម្លៃ១០០លានដុល្លាររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការចុងឆ្នាំនេះ

ព័ត៌មាន
គម្រោងបង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ…

តើមេរិកអាចដាក់ទណ្ឌកម្មចិនដោយរបៀបណា ប្រសិនបើទីក្រុងប៉េកាំងវាយប្រហារកោះតៃវ៉ាន់?

ព័ត៌មាន
សហរដ្ឋអាមេរិកបានព្រមានចិនចំៗថា ទណ្ឌកម្មដែលខ្លួន និងសម្ព័ន្ធមិត្តបានដាក់ប្រឆាំងនឹងរុស្ស៊ីចំពោះទង្វើឈ្លានពានលើអ៊ុយក្រែន អាចនឹងគិតគូរដាក់លើប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ