រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩

រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩តម្លៃ១០០លានដុល្លាររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការចុងឆ្នាំនេះ


គម្រោងបង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ភាគីចិនឲ្យពន្លឿនកិច្ចការនេះ ជាបន្តបន្ទាប់ នាពេលកន្លងមក។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ដំណើរការសាងសង់រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងដំណាក់កាលដំបូនេះ គឺកំពុងចាក់បំពេញដី ខណៈដំណាក់កាលសាងសង់អាចនឹងចាប់ផ្ដើមនៅវិច្ឆិកា ឆ្នាំ២០២២នេះ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា

គំនិតផ្ដួចផ្ដើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងការ បង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឹកូវីដ១៩ លើកដំបូងនៅកម្ពុជា ចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការ ក្រោយកម្ពុជា បានស្នើទៅភាគីចិន ជាបន្តបន្ទាប់ ដើម្បីពន្លឿនដំណើរការនៃការសាងសង់។

រោងចក្រនេះ ត្រូវបានវិនិយោគក្រោមកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ក្នុងតម្លៃទុនដំណាក់កាលដំបូងប្រមាណ ១០០លានដុល្លារ ដែលនឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។ ជុំវិញដំណើរការនៃការសាងសង់រោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា គូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល» លោកជំទាវ យក់ សម្បត្តិ បានអះអាងបន្តថា គិតមកដល់ពេលនេះ ការចាក់បំពេញដីស្ទើរតែសម្រេចបាន ១០០ភាគរយហើយ ខណៈការបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រុមហ៊ុនអាចនឹងចាប់ផ្ដើម នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ បើតាមមន្រ្តីក្រសួងសុខាភិបាលរូបនេះ ក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការវេចខ្ចប់និងច្រកវ៉ាក់សាំងកូវីដ១៩នេះ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ផ្នែកឱសថនៅក្នុងស្រុក និងបានពង្រីកខ្លួនសិក្សាស្វែងយល់បន្ថែមទាក់ទងនឹងបច្ចេកទេសពីប្រទេសចិន ដើម្បីវេចខ្ចប់និងច្រកវ៉ាក់សាំង សម្រេចចែកចាយ និងផ្គត់ផ្គង់។

សូមបញ្ជាក់ថា ជុំវិញការបង្កើតរោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងដំបូងនៅកម្ពុជានេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ រោងចក្រនេះទៀតសោត គឺសម្រាប់បម្រើឲ្យការច្រក និងវេចខ្ចប់វ៉ាក់សាំងប្រភេទ Sinovac ដែលនឹងដឹកមកពីប្រទេសចិន ហើយរោងចក្រនេះ គ្រោងបញ្ចប់ការសាងសង់ និងដាក់ដំណើរការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ ២០២៤ ខាងមុខ៕




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុន WB Sport Village ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់ឥណទានគេហដ្ឋានពិសេស រហូតដល់ ៩០% សម្រាប់ ២៥ ឆ្នាំ

ព័ត៌មាន
ធនាគារ ប្រ៊ីដ បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ដើម្បីផ្ដល់ជូននូវកញ្ចប់ឥណទានគេហដ្ឋាន…

សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានចំនួន ៦៦១ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជិត ៦៥លានដុល្លារ

ព័ត៌មាន
សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៦៦១ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ