កូវីដ-១៩ នៅអាមេរិក និងអឺរ៉ុប

ពលរដ្ឋប្រមាណ៦០% ទៅ៨០% នៅអាមេរិក និងអឺរ៉ុប បានឆ្លងកូវីដ១៩ ខណៈវិធានការរឹតត្បិតបានបន្ធូរបន្ថយកាន់តែច្រើន


ស្របពេលដែល ពិភពលោកចាប់ផ្ដើមរស់នៅជាមួយកូវីដ១៩ឡើងវិញ ការបន្ធូរបន្ថយវិធានការរឹតត្បិតក៏ត្រូវបានធ្វើឡើងកាន់ច្រើនដែរ ប៉ុន្ដែ ករណីឆ្លងថ្មី ក៏នៅតែបន្ដ រកឃើញច្រើនជាបន្ដបន្ទាប់ដូចគ្នា។ ជាក់ស្ដែង នៅអាមេរិក បើគិតចាប់ពីពេលផ្ទុះឆ្លងកូវីដ១៩លើកដំបូង មកដល់ត្រឹមខែកុម្ភៈឆ្នាំនេះ គឺមានប្រហែលជិត៦០% នៃចំនួនប្រជាជនអាមេរិក សរុប គឺបានឆ្លងជំងឺកូវីដ១៩ ឬស្មើនឹងចំនួនមនុស្សជាង ១៩០ លាននាក់។
វិធានការរឹតត្បិតបានបន្ធូរបន្ថយកាន់តែច្រើននៅអាមេរិក និងអឺរ៉ុប ខណៈពលរដ្ឋប្រមាណ៦០% ទៅ៨០% បានឆ្លងកូវីដ១៩
ដោយ

នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​អា​មេ​រិ​ក (CDC) ដែល​ទើប​ចេញផ្សាយ​ថ្មី​ៗ​នេះ​។ ខណៈ​ដែល​នៅ​តំបន់​អឺរ៉ុប​វិញ គឺ​មាន​ប្រជាជន​ចន្លោះ​ពី ៦០ ទៅ​៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ក៏​បាន​ឆ្លង​កូ​វី​ដ​១៩​ផង​ដែរ​។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​អា​មេ​រិ​ក ដែល​បាន​បង្ហាញ​ថា មាន​ប្រជាជន​អា​មេ​រិ​ក ១៩០​លាន​នាក់ ឬ​ស្មើនឹង​ជិត​៦០% នៃ​ប្រជាជន​សរុប បាន​ឆ្លង​កូ​វី​ដ​១៩​នោះ គឺ​តួលេខ​នេះ មាន​ខ្ពស់​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប ដែល​បាន​កត់ត្រា​ជាក់លាក់​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​មាន​ត្រឹមតែ​ជាង ៨០​លាន​នាក់​ប៉ុណ្ណោះ​។

របាយការណ៍​ពី​ការ​ស្ទង់​មតិ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក គឺ​ប្រហែល ៧៥% នៃ​មនុស្ស​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ គឺ​បាន​ឆ្លង​កូ​វី​ដ​១៩​។ ចំនួន​នេះ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងអំឡុងពេល កូ​វី​ដ អូ​មី​ក្រុង ឆ្លង​រាតត្បាត កាលពី​រដូវរងារ​។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក កំពុង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ ព្រមទាំង​ចាក់​ដូ​ស​ទី​៣ ដល់​មនុស្ស​ដែល​មាន​អាយុ​ក្រោម​នោះ​ផង​ដែរ​។ ហើយ​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ គឺជា​ក្រុម​តែ​មួយ​គត់ ដែល​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក ទោះបីជា​មានការ​កើនឡើង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​ដោយ ក៏​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​កំពុង​បន្ត​ធ្លាក់​ចុះ ហើយ​បច្ចុប្បន្ន​មាន​អ្នក​ស្លាប់​ត្រឹមតែ​ជាង ៣០០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ប្រទេស​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់​ដំណាក់កាល​ដ៏​អាក្រក់​នៃ​ការ​ស្លាប់​មួយ​លាន​នាក់​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

ដោយឡែក នៅ​ខាង​តំបន់​អឺរ៉ុប​ឯណោះ​វិញ គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា មាន​ចន្លោះ​ពី ៦០% ទៅ ៨០% នៃ​ចំនួន​ប្រជាជន​សហភាព​អឺរ៉ុប​សរុប ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ឆ្លង​មេរោគ កូ​វី​ដ​-១៩​។ រដ្ឋាភិបាល​សហភាព​អឺរ៉ុប​មាន​ផែនការ​បង្កើន​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដល់​កុមារ​ផង​ដែរ​។ ជាង​នេះ​ទៀត ស្នងការ​សុខាភិបាល​សហភាព​អឺរ៉ុប​លោកស្រី ស្ទេ​ឡា គី​យ៉ាក​ឃី​ដេ​ស (Stella Kyriakides) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា គេ​បាន​ប៉ាន់​ប្រមាណ​ថា​ចន្លោះ​ពី ៦០% ទៅ ៨០% នៃ​ចំនួន​ប្រជាជន​សហភាព​អឺរ៉ុប​រហូត​មក​ដល់​ពេល​នេះ​បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​មើលទៅ​លើ​តួលេខ​កត់ត្រា​ជាក់ស្ដែង​វិញ គឺ​មក​ទល់​ពេល​នេះ មាន​ប្រហែល​តែ​៣០% នៃ​ប្រជាជន​សហភាព​អឺរ៉ុប​សរុប​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ ប៉ុន្ដែ ការ​ប៉ាន់​ប្រមាណ​ថា អ្នក​ឆ្លង​មាន​ដល់​៨០%​នោះ គឺ​ដោយសារ​គឺ​ជឿ​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ជា​ច្រើន​មិន​បាន​រាយការណ៍​នោះ​ទេ ពោល​គឺ​ចំនួន​សរុប​អាច​មាន​អ្នក​ឆ្លង​ដល់​ទៅ​ជិត​៨០% ឬ​ស្មើនឹង​ជាង​៣៥០​លាន​នាក់​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រជាង១ពាន់ត្រូវបានបង្កើតឡើងនៅប្រទេសថៃនៅ៦ខែចុងក្រោយនេះ ជាសញ្ញាស្ទុះងើបឡើងនៃសេដ្ឋកិច្ច

ព័ត៌មាន
នាយកដ្ឋានការងារឧស្សាហកម្មថៃបាននិយាយថា រោងចក្រថ្មីជាង១ពាន់កន្លែង ដែលភាគច្រើននជារោងចក្រឧស្សាហកម្មម្ហូបអាហារ ត្រូវបានបង្កើតឡើងក្នុងរយៈពេលប្រាំ…

ប្រធានក្រុមហ៊ុនដឹកជញ្ជូនពិភពលោក DHL ព្រមានថា វិធានការបិទខ្ទប់របស់ចិនបង្កហានិភ័យសម្រាប់សេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
វិធានការបិទខ្ទប់អូសបន្លាយពេលកាន់តែយូរនៅក្នុងប្រទេសចិន នឹងបង្កហានិភ័យកាន់ខ្លាំងដល់ពាណិជ្ជកម្មពិភពលោក និងក្ដីរំពឹងពីកំណើនសេដ្ឋកិច្ច ពោលគឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ