កូវ៉ាក់សម្រេចទទួលយកវ៉ាក់សាំងចិនទាំង២ប្រភេទជាផ្លូវការ

កូវ៉ាក់សម្រេចទទួលយកវ៉ាក់សាំងចិនទាំង២ប្រភេទជាផ្លូវការហើយ ខណៈចិនសន្យាផ្គត់ផ្គង់ឲ្យបាន ៥៥០លានដូស


អង្គការសម្ព័ន្ធដើម្បីវ៉ាក់សាំងជាសកលហៅកាត់ថា GAVI បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនចំនួនពីរ គឺក្រុមហ៊ុនផលិតវ៉ាក់សាំង ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩ចំនួន ៥៥០លានដូស ដើម្បីយកទៅផ្គត់ផ្គង់យន្តការជាសកល Covax របស់អង្គការសុខភាពពិភពលោក សម្រាប់ចែកជូនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន Reuters។
វ៉ាក់សាំងចិនចូលរួមជាមួយ COVAXជាផ្លូវការ

អង្គការ​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ជាស​កល GAVI បាន​អះអាង​ថា ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន​ចំនួន​ពីរ ស៊ី​ណូ​ហ្វ្រា​ម និង ស៊ី​ណូ​វ៉ា​ក់ ជា​លើក​ដំបូង​នេះ ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​នឹង​ត្រូវ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ ១៧០​លាន​ដូ​ស​ដល់ Covax រីឯ​ស៊ី​ណូ​វ៉ា​ក់ ត្រូវ​ផ្គត់ផ្គង់​ក្នុង​ចំនួន ៣៨០​លាន​ដូ​ស ចាប់ពី​ពេល​នេះ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២២​។សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ស្រប​ពេល​វត្តមាន​នៃ​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន ឌែ​ល​កំពុង​រាលដាល​ខ្លាំង ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ទាំង​ពីរ​នេះ ត្រូវ​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ភ្លាម​ៗ​ក្នុង​ចំនួន​ដំបូង ប្រមាណ ១១០​លាន​ដូ​ស សម្រាប់​ប្រទេស​ជា​សមាជិក​នៃ​យន្តការ COVAX ទាំងអស់​។ប៉ុន្តែ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ចិន​ផ្ទាល់ បាន​បញ្ជាក់​ថា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ចំនួន ៦០ លាន​ដូ​សនឹង​ត្រូវ​ផ្តល់​ឲ្យ​ចាប់ពី​ខែកក្កដា​រហូត​ដល់​ខែតុលា​ឆ្នាំ​នេះ ចំណែក​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ៥០​លាន​ដូ​ស នឹង​ត្រូវ​ផ្តល់​ឲ្យ​ចាប់ពី​ខែកក្កដា​រហូត​ដល់​ខែកញ្ញា​ឆ្នាំ​នេះ​ដូច​គ្នា​។

យ៉ាងណាមិញ អង្គការ​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ជាស​កល GAVI មិន​បាន​បញ្ជាក់​លម្អិត​ថា ប្រទេស​នឹង​ទទួល​បាន​វ៉ាក់សាំង​ទាំងនេះ​ខ្លះ​នោះ​ទេ​។លោក សិត បឺ​ក​ខ្លី (Seth Berkley) នាយក​ប្រតិបត្តិ​របស់ GAVI បាន​គូសបញ្ជាក់​ថា ការ​ត្រៀម​ដឹក​ជញ្ជូន​វ៉ាក់សាំង​នឹង​រួយ​រាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដូច្នេះ​បាន​ន័យ​ថា យើង​ក៏​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​ពេល​ឆាប់​ៗ​ដូច​គ្នា​។គួរ​ជម្រាប​ថា អង្គការ​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ជាស​កល GAVI ជា​អង្គការ​មាន​តួនាទី​ដឹក​ដឹកនាំ​យុទ្ធនាការ​ចែកចាយ​វ៉ាក់សាំង​ដល់​ក្រុម​ប្រទេស​ក្រីក្រ ប្រកបដោយ​តម្លាភាព ក្រោម​យន្តការ​ឈ្មោះ​ថា COVAX ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

GAVI មិន​បាន​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​នោះ​ទេ នៅ​ពេល​គេ​ព្យាយាម​សុំ​ការ​យល់​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​វ៉ា​ក់​សាំ​ចិន​ទាំង​ពីរ​។

យ៉ាងណា​ក៏​ដោយ​ចុះ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​ស​របស់​ចិន គឺ​រួម​មាន​ស៊ី​ណូ​ហ្វា​ម ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​សម្រាប់​ក្រប​ខណ្ឌ​បន្ទាន់​រួច​ហើយ កាលពី​អំឡុង​ដើមខែ​ឧសភា ជាមួយនឹង​ការ​អះអាង​ប្រសិទ្ធភាព​ក្នុង​រង្វង់ ៧៩%​សម្រាប់​គ្រប់​វ័យ​។ រីឯ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​វិញ ក៏​ត្រូវ​បាន WHO ទទួលស្គាល់​កាលពីដើម​ខែមិថុនា​ហើយ​ដែរ ជាមួយនឹង​ការ​អះអាង​ប្រសិទ្ធភាព ការពារ​ពី​ការ​ឆ្លង​កូ​វី​ដ​១៩​បាន​៥១% និង​ការពារ​កុំ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​កម្រិត​ធ្ងន់​បាន​១០០%​។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​សុខភាព​ពិភពលោក​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ សម្ព័ន្ធ​វ៉ាក់សាំង​ជាស​កល GAVI​ក្រោម​យន្តការ​COVAX បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​បាន​ចំនួន​ជាង ១០០​លាន​ដូ​ស​ហើយ ទៅ​កាន់​សមាជិក​ចំនួន ១៣៥​ប្រទេស និង ដែនដី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងផ្លូវ១ខ្សែក្រវាត់១របស់ចិន នឹងមានគូប្រជែងថ្មីពីអឺរ៉ុប និងក្រុមប្រទេស G7

ព័ត៌មាន
ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បានមូលមតិគ្នាជាធ្លុងមួយ ក្នុងការបញ្ចេញគម្រោង ផែនការហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងមួយ គោលដៅដើម្បីតភ្ជាប់អឺរ…

ទិញ​ដឹង​តែ​ចំណេញ! បុរី ប៉េង ហួត បើក​លក់​វីឡា​ទោល​ប្រភេទ​ថ្មី​ជាមួយ​អត្រាការ​ប្រាក់ 0% រហូត​ដល់ 20ខែ

ព័ត៌មាន
ក្រោយពីទទួលបានការគាំទ្រខ្លាំងពីអតិថិជនដែលធ្វើឱ្យគម្រោង ដឹស្តាផ្លាទីនីម ម៉ាស្ទើរី ដំណាក់កាលទី១ ដែលជាគម្រោងវីឡាទោលសុទ្ធលក់អស់ស្ទើរតែ 100% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ