អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ត្រៀមខ្លួនរួចជាស្រេចសំរាប់ ចូលរួមកម្មវិធី ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត


តោះៗ ទៅលេងសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តគម្រប់ ខួប១០ឆ្នាំ ដែលជា ប្រវិត្តសាស្រ្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពុទ្ធសករាជ ២៥៦៧។
ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ត្រៀមខ្លួនរួចជាស្រេចសំរាប់ ចូលរួមកម្មវិធី ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

នៅថ្ងៃទី​ ១៤ ១៥ និង១៦​ ខែ មេសា​ ឆ្នាំ​​ ២០២៣ នៅទីតំាង ស្តង់ពិពរណ៏ផលិតផលខ្មែរ ដែលស្ថិតនៅផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី និងក្រុមហ៊ុន បុត្រសម្ព័ន របស់ លី​ ហួរ គ្រុប ដែលមាន ក្រុមហ៊ុន លី ហួរ អ៊ិនសូរេន លី ហួរ លីស៊ីង និងធនាគារ អេស ប៊ី អាយ លី ហួរ និងចូលរួមព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត ដែលត្រូវនឹង ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ។

ទីតំាងស្តង់ : https://goo.gl/maps/ULpNYTKekAq6eUbc8

https://web.facebook.com/AngkorSankranta/photos/pcb.6308268329238229/6308267115905017?_rdc=1&_rdr ក្នុងនោះផងដែរ លោកអ្នកក៏អាចមកចូលរួមមកលេងស្តង់របស់ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ដែលមានការលេងល្បែងប្រជាប្រិយជាច្រើន និងកម្មវិធីកំសាន្តជាច្រើនផ្សេងៗទៀត ដើម្បីញំាងអារម្មណ៏ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរអោយកាន់តែមានភាពសប្បាយរីករាយជូនដល់លោកអ្នកដែលមកលេង។ លោកអ្នកក៏អាចមានឪកាសដើម្បី​ទទួលបានរង្វាន់អនុស្សាវរីយពីក្រុមហ៊ុនបានផងដែរ។ ក្រុមការងារ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី រង់ចំាទទួលលោកអ្នកជានិច្ចដើម្បីកំដរអារម្មណ៏និងញំាងភាពសប្បាយរីករាយជូនលោកអ្នកដែលមកលេងស្តង់របស់ ​ក្រុមហ៊ុន។​

ដោយយោងតាមសេចក្តីប្រកាស​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យធ្វើការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តឡើងវិញនៅខែ មេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ អង្គរសង្រ្គាន្ត នេះផងដែរជាខួបគម្រប់១០ឆ្នាំ នៅក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដោយលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់​និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរ ដែលជា​ការ​រំលឹក​ដល់ភាព​រស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ នៅ​លើ​ទីតាំង​នៃមរតក​បេតិកភណ្ឌរូបី នៃពិភពលោក។




អត្ថបទបន្ទាប់


ការប្រមូលចំណូលគយសម្រេចបានជាង ៥៦៤លានដុល្លារ ថយចុះ ៥,២% នៅត្រីមាសទី១ឆ្នាំ២០២៣

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥៦៤លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ ថយចុះ ៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្…

ក្រុមហ៊ុន Smart Axiata និង UNESCO បន្តភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបន្តគាំទ្រកម្មវិធីអប់រំសម្រាប់យុវជនក្រៅសាលាទូទាំងប្រទេស

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីសមមូលអប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ