កម្ពុជា-ចិន

តើទំនាក់ទំនងការទូតកម្ពុជា-ចិននឹងមានការប្រែប្រួលយ៉ាងណា ក្រោយចិនតែងតាំងអតីតអ្នកនាំពាក្យក្រសួងការបរទេសចិនជាឯកអគ្គរដ្ឋចិនប្រចាំនៅកម្ពុជា?


លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេស ត្រូវបានរដ្ឋាភិបាលចិន តែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន (Wang Wentian) ដែលចប់អាណត្តិ និងត្រូវទៅទទួលការងារថ្មី។ តើវត្តមានរបស់ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ដែលមានជំនាញផ្នែកការទូត និងវោហាសព្ទនយោបាយ នឹងធ្វើឱ្យទំនាក់ទំនងការទូតកម្ពុជា-ចិន ឈានដល់កម្រិតណា? ហើយអ្នកជំនាញយល់យ៉ាងណាចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជានេះ?
កម្ពុជា-ចិន
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្តមានរបស់លោក Wang Wenbin ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា​ បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងផ្ដល់អាទិភាពចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេសកម្ពុជា។ អ្នកជំនាញរូបនេះចាត់ទុកឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ គឺជាអ្នកការទូតអាជីពប្រកបដោយវិជ្ជាជីវៈ និងមានចំណេះដឹងខាងកិច្ចការអន្តរជាតិ ដែលមានវោហាសព្ទមិនសំចៃមាត់លើបញ្ហាភូមិសាស្រ្តនយោបាយរវាងចិន និងអាម៉េរិក នាពេលកន្លងមក។ បន្ថែមពីនេះ ការតែងតាំងនេះ គឺជាការយកចិត្តទុកដាក់ និងជាការត្រៀមខ្លួនរួចរាល់របស់ប្រទេសចិន ក្នុងការប្រគួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយជាមួយសហរដ្ឋអាម៉េរិក។ អ្នកជំនាញរូបនេះរំពឹងថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រផងនោះ នឹងមានភាពល្អប្រសើរបន្ថែមទៀត។

​ជាមួយគ្នានេះឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា វត្តមានរបស់លោក Wang Wenbin គឺជារឿងល្អសម្រាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា អ្នកជំនាញការទូតរបស់ចិនថ្មីរូបនេះនឹងបន្តនូវអ្វីៗដែលមានស្រាប់ ខណៈកម្ពុជា ចិនមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ។

​បើតាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសកម្ពុជា និងប្រទេសចិនបានធ្វើទំនាក់ទំនងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការផ្ដល់ជំនួយអភិវឌ្ឍន៍ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវជាដើម។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្មនេះដែរ នៅរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីរថភ្លើងដែលទិញពីជប៉ុន តម្រូវឱ្យរត់លើផ្លូវដែកភាគខាងត្បូង ក្នុងល្បឿន៨០គីឡូម៉ែត្រ តែខាងជើងរត់បានតែចន្លោះពី៣០-៥០គីឡូម៉ែត្រក្នុង១ម៉ោង?

ព័ត៌មាន
បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅពេលរថភ្លើងដែលក្រុមហ៊ុន Royal Railway Cambodia បានទិញពីជប៉ុនទាំង១១គ្រឿង ដាក់ឱ្យដ…

ដំឡូងមីស្រស់នៅតំបន់មួយចំនួនធ្លាក់ថ្លៃមកនៅត្រឹមជាង ១០០រៀល ក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?

ព័ត៌មាន
បច្ចុប្បន្នដំឡូងមីស្រស់នៅតាមតំបន់មួយចំនួនបានធ្លាក់ថ្លៃមកនៅត្រឹមជាង១០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែតំបន់ខ្លះអាចលក់បានចន្លោះពី៣០០រៀលទៅ៤០០រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ