វេទិកាខ្សែក្រវាត់និងផ្លូវ

តើកម្ពុជាទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះពី«វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣»របស់ចិន?


តបតាមការអញ្ញើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ដើម្បីចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ តើនៅអំឡុងដំណើរបំពេញទស្សនកិច្ចនេះ កម្ពុជានឹងទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះពី«វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣»របស់ចិន?
វេទិកាខ្សែក្រវាត់និងផ្លូវ
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃទៅកាន់ប្រទេសចិនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមថា ការចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ របស់ថ្នាក់ដឹកនាំកម្ពុជា គឺជាឱកាសក្នុងការជួយស្ដារសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជំរុញនូវការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន ជាពិសេសនឹងកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនចិន ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា តាមរយៈការអនុវត្តនូវគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន បានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរ ជាពិសេសបានធ្វើឲ្យកម្ពុជាទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន។ អ្នកជំនាញរូបនេះយល់ឃើញថា ទំនាក់ទំនងកាទូត ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនឹងកាន់ល្អប្រសើរ តាមរយៈការបំពេញដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣នេះ ជាពិសេសនឹងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគចិនឲ្យចូលមកវិនិយោគមនៅកម្ពុជាបន្ថែមទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសចិន បានផ្ដល់ផលចំណេញយ៉ាងច្រើនសម្រាប់កម្ពុជា។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វានឹងជួយជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ឲ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេសជួយបង្កើនការទាក់ទាញការវិនិយោគពីប្រទេសចិន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរចិនឲ្យចូលមកកម្សាន្តនៅប្រទេសកម្ពុជាបន្ថែមផងដែរ។ លើសពីនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅចិននាពេលនេះ ក៏ជាឱកាសធ្វើឲ្យភាគីចិនបង្កើនការចាប់អារម្មណ៍បន្ថែមមកលើទំនិញកម្ពុជា និងធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែបន្តកើនឡើងថែមមួយកម្រិត។

​សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នាទីក្រុងប៉េកាំង ប្រទេសចិន កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនអំពីដំណើរទស្សនកិច្ចនេះ ជាពិសេសគម្រោងវិនិយោគមួយចំនួនក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន១០ពាក់ព័ន្ធនឹងការពង្រីកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងនោះ គម្រោងសាងសង់«ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា បានបោះជំហានទៅមុខមួយជំហានទៀតហើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែមលើគម្រោងមួយនេះ មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់ ដែលជាដំណាក់កាលចុងក្រោយ ហើយកម្ពុជារំពឹងថា គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ ប្រសិនបើមិនមានអ្វីប្រែប្រួល​។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

តាមការសិក្សាបានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសអាស៊ីអាគ្នេយ៍៧ រួមទាំងកម្ពុជា កំពុងប្រកួតប្រជែងក្នុងការពង្រីកព្រលានយន្តហោះ

ព័ត៌មាន
បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រញាប់ប្រញាល់ពង្រីកអាកាសយានដ្ឋានធំៗ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ក៏ដូចជាទាក់ទាញការវិនិយោ…

UN បារម្ភពីជោគវាសនាពលរដ្ឋប៉ាឡេស្ទីន ដែលជាប់គាំងនៅតំបន់ហ្គាហ្សា

ព័ត៌មាន
ខណៈមានការកើនឡើងនៃការសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការបាត់បង់ជីវិតដ៏គួរឱ្យភ្ញាក់ផ្អើលនោះ ភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ