Advertisement
Advertisement
Advertisement
វិស័យដឹកជញ្ជូន

គយ សម្រេចពន្យារពេលអនុវត្តការកំណត់សុពលភាពថ្មីនៃឯកសារតម្លៃគិតពន្ធ


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានសាទរចំពោះការសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការសម្រេចពន្យាពេលអនុវត្តការកំណត់សុពលភាពថ្មីនៃឯកសារតម្លៃគិតពន្ធគយ ឲ្យនៅតែរក្សារយៈពេលដូចដើមដដែល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន។
វិស័យឯកជននៅតែត្រូវការរាជរដ្ឋាភិបាលជួយអន្តរាគមន៍លើថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ (រូបភាព៖ហ្វេសប៊ុក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ)
ដោយ
Advertisement

លោក ស៊ិន ចន្ធី ប្រធាន​សមាគម ភស្តុភាកម្ម​កម្ពុជាបាន​គូសបញ្ជាក់​ថា ​នេះគឺជា​ការឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​សមាគម ភស្តុភាកម្ម​កម្ពុជា​ ដែលបាន​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​គយ ដែលបាន​ប្រកាសថា នឹងបង្ខិត​ពេលវេលា​នៃការរៀបចំ​ឯកសារ​នាំចេញ នាំចូល មកនៅត្រឹម​១៥ ថ្ងៃ ដែលគិតថា ការបង្ខិត​ពេលវេលានេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ក្នុង​វិស័យ​ដឹកជញ្ជូន។

លោកស៊ិន ចន្ធីបញ្ជាក់ថា ការម្រេច​ពន្យារពេល​អនុវត្ត​ការកំណត់​សុពលភាព​ថ្មី​នៃឯកសារ​តម្លៃ​គិតពន្ធគយ​ឲ្យនៅ​រក្សារយៈពេល​ពី​៣០ ទៅ​៤៥ថ្ងៃ​ដដែលនេះ ជាការសមេ្រច​មួយ​ដ៏ត្រឹមត្រូវ ស្របទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន ដែលកម្ពុជា​កំពុង​ប្រឈម​ផងដែរ ជាមួយ​នឹងបញ្ហា​កូវីដ ១៩ ដែលធ្វើឲ្យ​ដំណើរការ​រៀបចំ​ឯកសារ​នាំចេញ នំាចូល​នានា​មាន​ការយឺតយ៉ាវ។

យោងតាម​លិខិត​ជូនដំណឹង​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា បានបញ្ជាក់ថាៈ សេចក្តី​សម្រេច​ពន្យារពេលនេះ គឺត្រូវ​បានធ្វើឡើង ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យឯកជន ក្នុងបរិការណ៍​នៃការរីករាល​ដាល​នៃជំងឺ​កូវិដ១៩ នៅលើ​សកលលោក ដែលធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ ឡូជីស្ទីក និងដឹកជញ្ជូន​ទំនិញ ដែលអាច​បណ្តាល​ឲ្យមាន​ការយឺតយ៉ាវ​នៃការ​មកដល់​ទំនិញ​ជាយថាហេតុ។

លោកស៊ិន ចន្ធីបាន​គូសបញ្ជាក់​ទៀតថា ស្ថិតនៅក្នុង​ស្ថានភាព​នេះ វិស័យ​ដឹកជញ្ជូន គឺចង់​ឲ្យ​អគ្គនាយកដ្ឋានគយ​​ រក្សាពេល​វេលា​កំណត់​សុពលភាព​នៃការ​រៀបចំ​ឯកសារនេះ ទុកនៅ​ដដែល ឬច្រើនជាងនេះ ដើម្បីឲ្យ​អ្នករកស៊ី​ក្នុងវិស័យ​ដឹកជញ្ជូន​មានពេល​វេលា​គ្រប់គ្រាន់​ក្នុងការរៀបចំ​ឯកសារ​ទាន់​ពេលវេលា ជៀសវាង​បាន​ពីការ​ផាក​ពិន័យផ្សេងៗ។

ទោះយ៉ាងណាបើតាមលោក ស៊ិន ចន្ធី ក្នុងស្ថានភាពនេះ​ដែរគឺ​ខាង​វិស័យឯកជន​មិនអាច​អនុវត្ត​ការកំណត់​សុពលភាព​នៃការរៀបចំ​ឯកសារ​គយ​ឲ្យលឿន​បានទាន់​ពេល​វេលា​បាននៅ​ឡើយទេ ខណៈដែល​ពួកគេ​នៅតែមាន​ចំណុច​ខ្វះខាត​មួយចំនួន ចំពោះការ​ផ្តល់​សេវា​តាម​អនឡាញ និងម្យ៉ាងទៀត សកម្មភាព​ដឹកជញ្ជូន​តាមកប៉ាល់ គឺមិនទាន់​មានភាព​ទៀងទាត់​នៅឡើយដែរ។

លោក ស៊ិន ចន្ធីបាន​បន្ថែមទៀតថា ស្ថិតនៅ​ក្នុង​ស្ថានភាពនេះ វិស័យ​ដឹកជញ្ជូន​ក៏មិនទាន់​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​នៅឡើយទេ ខណៈជំងឺកូវីដ-១៩ នៅតែ​ជាបញ្ហា​ប្រឈម ហើយការងារ​ជំរុញ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​នានា​ក៏មិនមាន​សកម្មភាព​ខ្លាំងក្លា​នោះដែរ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ដើម្បីជំរុញកំណើន និងកសាងខ្សែចង្វាក់តម្លៃ

ព័ត៌មាន
ប្រទេសវៀតណាម នឹងបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពកាន់តែខ្លាំងក្លាថែមទៀត ក្នុងទិសដៅកសាងខ្សែចង្វាក់តម្លៃ, បង្កើនការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិ...

ក្នុង​ចំណោមបណ្តាប្រទេស G20 ចិនជាប្រទេសដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អជាងគេ

ព័ត៌មាន
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD បានបង្ហាញឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ នៅក្នុងចំណោមក្រុម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ