កម្ពុជា-ម៉ាឡេស៊ី

កម្ពុជា-ម៉ាឡេភ្ជាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ


ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងកម្ពុជា និងម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងទូទាត់ឆ្លងដែននេះ នឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាជឿជាក់ថា គម្រោងទូទាត់ឆ្លងដែននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្
កម្ពុជា-ម៉ាឡេស៊ី
ដោយ

នាពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា និងម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានចាត់ទុកការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងធនាគារកណ្តាល នៃប្រទេសទាំងពីរ និងដៃគូសហការនៅប្រទេសទាំងពីរ។ លោកជំទាវ ជឿជាក់ថា គម្រោងទូទាត់ឆ្លងដែននេះវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព ដែលនឹងត្រូវបានតភ្ជាប់ទូទាំងតំបន់។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំធនាគារជាតិ ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដនេះ សម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំពីសំណាក់ដៃគូសំខាន់ៗ ពីប្រទេសទាំងពីរ រួមមានប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និងធនាគារ មេយប៊ែង ដែលជាធនាគារប្រតិបត្តិការ។

លោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិ នៃសម្ព័ន្ធធនាគារ មេយប៊ែង បានគូសបញ្ជាក់ថា ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដនេះ នឹងពង្រីកវិសាលភាពនៃសេវាកម្មទូទាត់ឆ្លងប្រទេសរបស់ធនាគារ មេយប៊ែង ហើយក៏នឹងរួមចំណែកដល់ការសម្រេចបាននូវទំនើបកម្ម ក៏ដូចជាការអភិវឌ្ឍកាន់តែរីកចម្រើននៅក្នុងតំបន់អាស៊ាន។ លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះក៏ស្របតាមយុទ្ធសាស្ត្រ M25+ ក្នុងការពង្រឹងវត្តមានរបស់ធនាគារ មេយប៊ែង នៅក្នុងតំបន់ ដោយផ្តល់នូវដំណោះស្រាយអាជីវកម្ម និងសេវាកម្មដែលមានភាពខុសប្លែកពីគេជូនទៅដល់អតិថិជន។

លោក Farhan Ahmad នាយកប្រតិបត្តិនៃ PayNet Group បានគូសបញ្ជាក់ថា PayNet មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍កម្ពុជា ជាដៃគូសម្រាប់គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់អាស៊ាន ពោលគឺចាប់ពីឥឡូវនេះតទៅ អ្នកដំណើរពីកម្ពុជា នឹងអាចទូទាត់នៅប្រទេសម៉ាឡេស៊ីបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។ លោកបានបន្ថែមថា តាមរយៈការផ្សារភ្ជាប់អ្នកដំណើរកម្ពុជា ជាមួយនឹងពាណិជ្ជករដែលមានឃ្យូអរកូត DuitNow QR ជាង២លានកន្លែងក្នុងប្រទេសម៉ាឡេស៊ី លោករំពឹងថា សកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មអន្តរអាស៊ាន នឹងត្រូវបានសម្រួល និងពន្លឿនបានមួយកម្រិតទៀត។

គួរជម្រាបថា នៅដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ីនឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារពាណិជ្ជជាសមាជិក ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR Code) ទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា។ ដំណើរអភិវឌ្ឍន៍មួយជំហានទៀតនេះ នឹងជួយជំរុញពាណិជ្ជកម្មឆ្លងដែន និងផ្ដល់ជាកាលានុវត្តភាពដល់ពាណិជ្ជករ ជាពិសេសអាជីវកម្មតូចៗ អាចទទួលបានប្រតិបត្តិការទូទាត់កាន់តែទូលំទូលាយពីអតិថិជន ដែលមកពីប្រទេសម៉ាឡេស៊ី ហើយនឹងជំរុញសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


ខ្មែរ ប៊ែវើរីជីស ជាសហគ្រាសខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ឆ្នាំ ២០២៤

ព័ត៌មាន
ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅអាស៊ាន ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និង…

ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតត្រូវបានដំឡើងដល់២០៨ដុល្លារក្នុង១ខែនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រោយជជែកពិភាក្សាគ្នាអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតនៅឆ្នាំ២០២៥ ត្រូវបានដំឡើងដល់២០៦ដុល្លារក្នុង១ខែ ហើយរាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ