កម្ពុជាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជិត ៤២% នៅត្រឹម ឆ្នាំ២០៣០


រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានអះអាងថា ប្រទេសកម្ពុជាប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួនជិត ៤២% នៅឆ្នាំ២០៣០ខាងមុខ។ ការអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពី «ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣» នៅថ្ងៃទី ៣ ខែវិច្ឆិកា ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិក និងឯកអគ្គរដ្ឋទូតអូស្ត្រាលី រួមទាំងឯកឧត្តមអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានអង្គការ Mekong Future Initiative (MFI)ផងដែរ។
កម្ពុជាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
ដោយ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុង​ប្រចាំឆ្នាំស្តីពី​ការប្រែប្រួល​អាកាសធាតុកម្ពុជា​ឆ្នាំ២០២៣ (CCCS23) ក្នុងខេត្តសៀមរាបថា វាច្បាស់ណាស់ថា ការប្រែប្រួល​អាកាស ធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះ​ពិភពលោក។

ឯកឧត្តម មានប្រសាសន៍ថា “កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការកសាង​ក្របខ័ណ្ឌយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល​ដំណាក់កាលទី៧។”

កិច្ចប្រជុំប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីបញ្ហាប្រឈមបង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅ កម្ពុជា និង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក៏ដូចជាការសម្របសម្រួល រវាងរាជរដ្ឋាភិបាល​លើផែនការ​សកម្មភាព​ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងនៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រកាសអំពីយុទ្ធសាស្រ្តចក្រាបរិស្ថានថ្មី ២០២៣-២០២៨ ដែលនឹងដាក់ឱ្យ​ដំណើរការ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

“យើងត្រូវតែផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែលើការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសកម្មភាពជាក់ស្តែងផងដែរ ដើម្បីគាំទ្រដល់តម្រូវការ​របស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយ ការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើការរួមគ្នា ដើម្បីការពារបរិស្ថានរបស់យើង និងធានាអនាគតប្រកប ដោយនិរន្តរភាពសម្រាប់​ប្រជាជនកម្ពុជាទាំងអស់។” នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទីពីរ ហើយក៏ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំ CCCS២៣ ​ដែលមាន រយៈពេលវែងជាងមុន និងពិភាក្សាលើប្រធានបទជាច្រើន។

កិច្ចប្រជុំប្រចាំឆ្នាំ CCCS23 បានទទួលការឧបត្ថម្ភពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចដ៏ធំ របស់ខ្លួនគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយភាពធន់ (CAPRED) ជាមួយនឹងការឧបត្ថម្ភពីដៃគូសហការ​រួមមានទីភ្នាក់ងារជំនួយអាមេរិក​ USAID។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ចាស្ទីន វ៉ាយអាត បានមានប្រសាសន៍ “ការប្រែប្រួល​អាកាស ធាតុគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បី ពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។”

លោកបានបន្ថែមថា “អូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើ​បញ្ហាបម្រែបម្រួល​អាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈ កម្មវិធី CAPRED យើង​នឹង​តភ្ជាប់​ភ្លើងអគ្គិសនីស្អាត​ទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់ បង្កើនសុវត្ថិភាពទឹកតាមរយៈ​ការបង្កើន​លទ្ធភាព​ទទួលបាន​ទឹកស្អាត​នៅ តាមជនបទ​នៃ​ប្រទេស​កម្ពុជា និង​គាំទ្រ​គំរូ​អាជីវកម្ម​គ្មាន​កាកសំណល់​ក្នុង​វិស័យ​កសិកម្ម។”

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើ​សារៈសំខាន់នៃ​ព្រឹត្តិការណ៍ នេះ នៅពេលដែលកម្ពុជា និងពិភពលោកកំពុងរៀបចំសម្រាប់ សន្និសីទ​អាកាសធាតុពិភពលោក COP លើក ទី២៨ នៅទីក្រុងឌូបៃ។​

“យើងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរឡើងលើកិច្ចការសម្របសម្រួលរបស់យើង និងកិច្ចសហប្រតិបត្តិការក្នុង ការគាំទ្រយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវ​អព្យាក្រឹតភាពកាបូន។”

ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា "សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ រួមទាំងការសម្រប សម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅ​ឱ្យក្រុមហ៊ុន​អាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។”

ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា "សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ រួមទាំងការសម្រប សម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅ​ឱ្យក្រុមហ៊ុន​អាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។”

ប្រធានក្រុមប្រឹក្សានៃអង្គការ MFI ឯកឧត្តមអ្នកឧកញ៉ា សៀ រិទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំកំពូល​បានគូសបញ្ជាក់ពីការយល់ដឹងរួមគ្នាថា ការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ពី​ការគិតគូពីអនាគតរបស់មនុស្សជំនាន់ក្រោយ ប្រទេសជាតិ និងពិភពលោក​បានទេ។

លោកបានមានប្រសាសន៍ថា “អង្គការ MFI បានពិនិត្យ​មើលលើបញ្ហាទាំងនេះ ហើយបានរកឃើញថា ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នក​ដែលងាយរងគ្រោះបំផុត។”

ឯកឧត្តម Allen Tan អគ្គនាយកនៃអង្គការ MFI មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនៅឆ្នាំនេះ​បានទទួល​ជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជាង ៣៣០ នាក់ រួមមានអ្នកជំនាញអាកាសធាតុ និងអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍ ក៏ដូចជាតំណាងយុវជន​ដ៏លេចធ្លោផងដែរ។

វេទិកាគោលនយោបាយអន្តរជាតិក៏ត្រូវបានប្រារព្ធឡើងផងដែរ ដោយ​មាន​ការ​រួម​គ្នា​ជា​មួយ​តំណាង​មក​ពី ​ក្រសួងបរិស្ថាន អង្គការ MFI ភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស ស្ថានទូត អង់គ្លេស ស្ថានទូតបារាំង អង្គការ EnergyLab Cambodia និង អង្គការ​ FAO។ វេទិកានេះ​ក៏បានពិនិត្យលើតួនាទីសំខាន់នៃគោលនយោបាយអន្តរជាតិ ក្នុងការបង្កើតយុទ្ធសាស្ត្រ​ទប់ទល់នឹងផល​ប៉ះពាល់នៃបម្រែ បម្រួលអាកាសធាតុនៅកម្ពុជា។

កិច្ចប្រជុំកំពូលមួយនេះ បានទទួលការឧបថ្ថម្ភពីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) តាមរយៈការរៀបចំពិព័រណ៍ស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងបើកឱ្យមាន​ការចូលរួមទស្សនា ជាសាធារណៈពេញមួយកិច្ចប្រជុំដើម្បីបង្ហាញពីបច្ចេកវិទ្យា និងវិធីសាស្រ្ត​ដែលផ្តោតលើបញ្ហាអាកាសធាតុ។

លោក Markus Bürli នាយក SDC នៅកម្ពុជាបានមានប្រសាសន៍ថា "យើងត្រូវធ្វើឱ្យប្រាកដថា បច្ចេកវិទ្យា និងសេវាកម្មដែលបានបង្កើតឡើង អាចជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹង​ការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់ឱ្យអនុវត្ត។"

លោកបានបន្ថែមថា “ការតាំងពិព័រណ៍ The Sustainable Solution Expo បានបង្ហាញពីបច្ចេកទេស​មួយចំនួន ក៏ដូចជាបង្ហាញពីរបៀបអនុវត្តឱ្យត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជាផងដែរ”។

កិច្ចប្រជុំកំពូលស្តីនេះបានធ្វើការស្វែងយល់បន្ថែមពី ហិរញ្ញវត្ថុអាកាសធាតុ និរន្តភាពនៃកសិកម្ម និងសាក វប្បកម្ម សហគ្រិនភាពថាមពល ទេសចរណ៍ប្រកបដោយនិរន្តរភាព សុវត្ថិភាពទឹក ទីផ្សារកាបូន ក៏ដូចជា ផែនការសេដ្ឋកិច្ច និងបរិស្ថានជាតិរបស់ប្រទេសកម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន អាម៉េរិក និងអឺរ៉ុប បានឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃបញ្ញាសិប្បនិមិត្ត

ព័ត៌មាន
ប្រទេសចិនបានចូលរួមជាមួយប្រទេសជាង២៥ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងជប៉ុនផងដោយប្រទេសទាំងនេះបានយល់ព្រមធ្វើការរួមគ្នា ដើម្បីប្រយុទ្…

ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចតែងតាំងសមាជិកភាពគណៈប្រតិបត្តិ និងបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចតែងតា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ