ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែប្រសើរ កាលណាមានប្រយោជន៍រួមគ្នា!

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់៖ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែប្រសើរឡើង កាលណាមានប្រយោជន៍រួមគ្នា


ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងសហដ្ឋអាមេរិកមានភាពល្អប្រសើរជាលំដាប់នាពេលបច្ចុប្បន្ននេះ។
ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែប្រសើរ កាលណាមានប្រយោជន៍រួមគ្នា!

ក៏ប៉ុន្តែដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរឹតតែប្រសើរឡើងថែមទៀតនោះ ទាល់តែកម្ពុជា-អាមេរិកមានផលប្រយោជន៍រួមជាមួយគ្នា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬភូមិសាស្រ្តនយោបាយ ដ្បិតសហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយនៅលើពិភពលោក ខណៈកម្ពុជាគឺជាប្រទេសតូចមួយនៅឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈរួមគ្នាក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរទៅមុខថែមមួយកម្រិតទៀត បើទោះបីជាភាគីទាំងពីរមិនទាន់បានបង្ហាញពីមធ្យោបាយណាមួយ ដើម្បីអាចចាប់ដៃគ្នាទៅតាមគោលដៅរួមគ្នាតែមួយក្តី។

តែយ៉ាងណា ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ អះអាងថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស បើមិនមានផលប្រយោជន៍រួមទេ គឺមិនអាចឈានទៅដល់គោលដៅរួមគ្នាតែមួយបានឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគួរមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ពីព្រោះថា កម្ពុជាគឺជាប្រទេសតូចហើយខ្សោយ ខណៈសហរដ្ឋអាមេរិកវិញ គឺជាប្រទេសកំពូលមហាអំណាចនៅលើសកលលោក ដូច្នេះកម្ពុជា-អាមេរិក អាចត្រូវរ៉ូវគ្នា និងចាប់ដៃគ្នារលាក់យ៉ាងកក់ក្ដៅបាន គឺនៅពេលណា ដែលភាគីទាំងពីរមានប្រយោជន៍រួមគ្នា។ ក្នុងន័យនេះ ការផ្ដល់ផលប្រយោជន៍រួមគ្នា គឺសំដៅដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរជាដើម។ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ បានបញ្ជាក់ដែរថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស មិនងាយកើតឡើងបានទេបើគ្មានផលប្រយោជន៍រួម ជាពិសេសពីប្រទេសមហាអំណាចណាមួយ ដ្បិតកម្ពុជាជាប្រទេសតូចផងនោះគេហាក់សំឡឹងមើលមិនឃើញនោះទេ ម្លោះហើយជាគោលដៅទៅមុខ កម្ពុជាត្រូវខិតខំធ្វើយ៉ាងណាទាក់ទាញវិនិយោគិនអាមេរិកឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បច្ចុប្បន្នកម្ពុជា-អាមេរិក មានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយគ្នា ពោលគឺកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២២ កន្លងទៅ មានទំហំប្រមាណ១៣,៥ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលនេះ គឺមានទំហំធំដែលនឹងអាចជាកត្តាកំណត់ក្នុងការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចបោះពួយទៅមុខកាន់តែលឿនបន្ថែមទៀត។

សូមជម្រាបថា នៅរយៈពេល ៨ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់២រយលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជាង៦ពាន់១រយលានដុល្លារ ថយចុះជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង១៦០លានដុល្លារ ថយចុះជាង២៨% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


មេពន្ធដារប្ដេជ្ញា លាត់ដៃអាវ មូលជើងខោ ប្រមូលចំណូលពន្ធឱ្យបានគ្រប់ផែនការនៅឆ្នាំនេះ

ព័ត៌មាន
ការថមថយផ្នែកខ្លះនៃការនាំចេញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ជាដើម មិនមែនជាឧបសគ្គសម្រាប់ពន្ធដារក្នុងការប្រមូលពន្ធអាករន…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការប្រកាសឲ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ជាផ្លូវការ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ