វិស័យសេដ្ឋកិច្ច

តើមានសញ្ញាសំខាន់អ្វីខ្លះ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់?


សេដ្ឋកិច្ចកម្ពុជា ត្រូវបានការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) ព្យាករកាលពីពេលថ្មីៗថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៦% នៅឆ្នាំ២០២៤ ហើយនឹងបន្តកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥។ អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញការយល់ស្របចំពោះការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ។ តើកត្តាអ្វីខ្លះដែលនឹងអាចជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែអាចរក្សាបានភាពរឹងមាំ និងធន់?
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីសលោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា មានសញ្ញាសំខាន់ៗចំនួន២ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់ជាមួយវិបត្តិនានា នៅក្នុងឆ្នាំ២០២៤នេះ។ សញ្ញាសំខាន់ៗទាំងនោះរួមមាន ការរក្សាបាននូវកំណើននាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ និងការចាប់ផ្ដើមងើបឡើងវិញនៃវិស័យទេសចរណ៍។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការនាំចេញរបស់កម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ ខណៈវិស័យទេសចរណ៍ ក៏ចាប់ផ្ដើមមានភាពប្រសើរឡើងវិញជាបណ្ដើរៗ ទោះបីជាវិស័យនេះមិនទាន់ងើបដូចមុនពេលជួបវិបត្តិកូវីដ-១៩ ក៏ដោយ។

​យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បានលើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា បន្តមានភាពធន់ គឺទាមទារឱ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការអប់រំចំណេះដឹងជាដើម ដែលវាគឺជាផ្នែកដ៏សំខាន់ចំពោះការប្រគួតប្រជែងលើវិស័យពាណិជ្ជកម្ម ខណៈបញ្ហានេះ ត្រូវប្រទេសជិតខាងកម្ពុជា បានខិតខំប្រឹងប្រែងធ្វើយ៉ាងខ្លាំង និងទទួលបានការទាក់ទាញអ្នកវិនិយោគយ៉ាងមានប្រសិទ្ធភាពផងដែរ។

​សូមជម្រាបថា នៅពេលថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់៥,៦% មុនបន្តកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥ ដូចអ្វីដែលខ្លួនបានព្យាករកាលពីប៉ុន្មានខែមុន។ ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោយស្ថាប័នជំនាញនេះមើលឃើញពីការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងកំណើនផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាខ្វះទឹកបានជំរុញឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនបោះបង់ការចិញ្ចឹម និងទាញទម្លាក់ទិន្នផលត្រី

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា បញ្ហាអាកាសធាតុក្តៅរយៈពេលវែង និងមិនមានទឹកគ្រប់គ្រាន់បានជំរុញឱ្យកសិករជាច្រើន ដែលជាស…

តើវិស័យធានារ៉ាប់រងអាយុជីវិតនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសយ៉ាងណាដែរ?

ព័ត៌មាន
របាយការណ៍ហិរញ្ញវត្ថុនៅឆមាសទី១នៃឆ្នាំ២០២៤ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនានា នៅក្នុងប្រទេសវៀតណាម បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ