អត្ថបទ​ពាណិជ្ជកម្ម

សុក្រ-សៅរ៍-អាទិត្យ នេះ! ជួបគ្នានៅពោធិ៍ចិនតុង ឈ្នះខុនដូអ័រគីដេ និងរង្វាន់ផ្សេងៗទៀត!


បន្ទាប់ពីគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បានបើកលក់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងមួយនេះបានទទួលការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ព្រមទាំងទទួលបានការទិញកក់រហូតដល់លក់អស់ដំណាក់កាលទី១។
ដោយ

ដោយឥឡូវនេះ ដើម្បីឲ្យសមស្របតាមតំរូវការទីផ្សារអតិថិជន ចំពោះគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង នេះ សម្រាប់ការបើកលក់ដំណាក់កាលបន្ទាប់  ក្រុមហ៊ុនបាននឹងរៀបចំការចាប់រង្វាន់លើកទឹកចិត្ត ដ៏អស្ចារ្យមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃសុក្រ, សៅរ៍ និងអាទិត្យ ទី១២-ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ។

រង្វាន់ដែលអតិថិជននឹងមានឱកាសឈ្នះ “ខុនដូអ័រគីដេ” ចំនួន ០១យូនីត ជារង្វាន់ធំបំផុត អមជាមួយដោយរង្វាន់ជាច្រើនទៀត ដូចជា ទូរទស្សន៍ និងទូរទឹកកក យ៉ាងច្រើនសន្ធឹកសន្ធាប់។ 

ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ត្រឹមវេលាម៉ោង៤រសៀល ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយការចាប់រង្វាន់នឹងប្រារព្ធនៅទីតាំងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទាល់តែម្ដង នៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ)។

ពិធីចាប់រង្វាន់នេះ ក៏នឹងកាន់តែសប្បាយរីករាយថែមទៀត ដោយមានការចូលរួមពីក្រុមតន្ត្រីរបស់ លោក ទិត្យា ដែលច្រៀងបទដ៏ល្បីល្បាញនៅតាមបណ្ដាញសង្គម គឺបទ “ផ្សារកាប់គោ នៅពោធិ៍ចិនតុង” អមដោយពិធីករដ៏ស្រស់សង្ហារនិងពូកែវោហារ គឺ លោក រ៉ាស៊ី ។

សូមបញ្ជាក់ថា គម្រោងថ្មីរបស់ក្រុមហ៊ុន Orkide Development ដែលមានឈ្មោះថា អ័រគីដេ ដឹពោធិ៍ចិនតុង នេះ អភិវឌ្ឍនៅលើផ្ទៃដីសរុបជាង ២៣ហិកតា ដែលរួមមានលំនៅដ្ឋានបែបប្រណីតៗ ជិត ១ពាន់ខ្នង ដោយបែងចែកជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ហើយគ្រប់ប្រភេទផ្ទះទាំងអស់ រចនាឡើងបំពេញទៅតាមតម្រូវការនៃបែបផែនរស់នៅទាន់សម័យ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខទួរស័ព្ទ 098 73 3333 / 085 999 809

ហ្វេសប៊ុក ៖ https://www.facebook.com/orkidedevelopment/videos/266448084697055/




អត្ថបទបន្ទាប់


អាកាសចរណ៍​វៀតណាម គ្រោងហោះហើរ​មក​កម្ពុជានិងឡាវឡើងវិញ ពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បាន​ចេញ​ប្រកាស​ថា ខ្លួន​អាច​នឹង​បើក​ជើង​ហោះហើរ​អន្តរជាតិ​ឡើង​វិញ…

វិបត្តិកូវីដ-១៩ ធ្វើឲ្យអាជីវកម្មសាលារៀនឯកជន ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអាជីវកម្មសាលារៀនឯកជន បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងឡើង ស្របពេលដែលសាលានៅទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ