ហេដ្ឋារចនាសម្ព័ន្ធ

ចិន ផ្ដល់កម្ចីច្រើងជាងគេបំផុត និងច្រើនជាងសហរដ្ឋអាម៉េរិក ជិត១០ដង លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក


យោងតាមរបាយការណ៍ថ្មីចេញដោយការិយាល័យឃ្លាំមើលមួយរបស់រដ្ឋាភិបាលអាម៉េរិក បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោក បានផ្ដល់កម្ចីច្រើនជាងគេបំផុត និងច្រើនជាងសហរដ្ឋអាម៉េរិករហូតដល់ទៅជិត១០ដង សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក ជាពិសេសក្នុងបណ្ដាប្រទេសក្រីក្រ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា សហរដ្ឋអាម៉េរិក កាន់តែពិបាកប្រកួតប្រជែងដណ្ដើមឥទ្ធិពលជាមួយមហាយក្សចិន នៅក្នុងបណ្ដាប្រទេសក្រីក្រទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល ដែលជាស្ថាប័នឃ្លាំមើលមួយរបស់រដ្ឋាភិបាលអាម៉េរិក បានបញ្ចេញរបាយការណ៍ថ្មីគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសចិន បានផ្តល់កម្ចីរហូតដល់ទៅ៦៧៩ពាន់លានដុល្លារអាម៉េរិក ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដ៏មហិច្ឆតារបស់ខ្លួន គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក រួមមាន គម្រោងផ្លូវហាយវេ គម្រោងរោងចក្រថាមពលអគ្គិសនី និងគម្រោងទូរគមនាគមន៍ជាដើម។

ការិយាល័យនេះបានគូសបញ្ជាក់ថា ទន្ទឹមនេះសហរដ្ឋអាម៉េរិក បានផ្តល់កម្ចីសម្រាប់គម្រោងអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកត្រឹមតែ៧៦ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល៨ឆ្នាំដូចគ្នានេះ ដែលតិចជាងមហាយក្សចិន រហូតដល់ទៅជិត១០ដងឯណោះ។

ក្នុងនោះ កម្ចីចំនួន១០៤ពាន់ដុល្លារអាម៉េរិក ដែលជាចំណែកដ៏ធំបំផុតនៃកម្ចីសរុបទាំង៦៧៩ពាន់លានដុល្លារអាម៉េរិក ក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់មហាយក្សចិន ត្រូវបានផ្ដល់ឱ្យប្រទេសរុស្ស៊ី ដែលនេះជាសញ្ញាពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ ហើយសល់ប៉ុន្មានត្រូវបានផ្តល់ដល់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសក្រីក្រនានាទូទាំងពិភពលោក រួមទាំងគម្រោងផ្លួវដែកនៅប្រទេសកេនយ៉ា និងគម្រោងបញ្ជូនថាមពលវារីអគ្គិសនីនៅប្រទេសអង់ហ្គោឡាផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការវិនិយោគយ៉ាងសម្បើមរបស់មហាយក្សចិន នៅក្នុងបណ្ដាប្រទេសក្រីក្រ នឹងជួយបង្កើនឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះនៅទូទាំងពិភពលោក។ របាយការណ៍នេះ ក៏បានបញ្ជាក់ដែរថា បណ្ដាប្រទេសក្រីក្រដែលទទួលបានកម្ចីអភិវឌ្ឍន៍ទាំងនេះពីប្រទេសចិន បានសរសើរមិនដាច់ពីមាត់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន ពិតជាបានជួយបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដ៏ចាំបាច់មិនអាចខ្វះបានរបស់ពួកគេដើម្បីការអភិវឌ្ឍជាតិ​៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារត្រូវបានគេលាងសម្អាត ហើយលួចបញ្ចេញពីបង់ក្លាដែសក្រោមរបបលោកស្រី ហ្សេក ហាស៊ីណា

ព័ត៌មាន
ប្រទេសបង់ក្លាដែស ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្នអះអាងថា ខ្លួននឹងសហការជាមួយទីភ្នាក់ងារអន្តរជាតិនានា ដើម្បីប្រមូលទឹកប្រាក់ប្រមាណ១…

ធនាគារកណ្តាលអឺរ៉ុប កាត់បន្ថយអត្រាការប្រាក់០,២៥% បន្ថែមទៀត ទោះការកាត់បន្ថយអត្រាការប្រាក់របស់អាម៉េរិក បន្តស្ថិតក្នុងភាពស្រពេចស្រពិល

ព័ត៌មាន
ស្របពេលធនាគារកណ្តាលអាម៉េរិក មិនទាន់សម្រេចិត្តច្បាស់លើការកាត់បន្ថយអត្រាការប្រាក់នោះ ធនាគារកណ្តាលអឺរ៉ុប បានសម្រេចកាត់បន្ថយអត្រាការប្រាក់០,២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ