វិធីដំឡើងថ្លៃអគ្គិសនី

ចិនប្រើវិធីដំឡើងថ្លៃអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់យកទប់ទល់នឹងវិបត្តិកង្វះខាតថាមពល


រដ្ឋាភិបាលចិននឹងចាត់វិធានការបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងា និងរដូវផ្ការីកខាងមុខនេះ ដោយក្នុងនោះ ក្រុងប៉េកាំងបានជ្រើសយកវិធី តម្លើងថ្លៃអគ្គិសនីដើម្បីកាត់បន្ថយការប្រើប្រាស់ទូទៅ និងការប្រើប្រាស់ដោយខ្ជះខ្ជាយ ធ្វើយ៉ាងណា រក្សាប្រភពថាមពលប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីចិន បន្ទាប់ពីកិច្ចប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លី ឃឺឈាំង នៅថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
វិបត្តិកង្វះខាតថាមពលនៅប្រទេសចិន
ដោយ

ជុំវិញ​បញ្ហា​នេះ​ដែរ ក្រុមប្រឹក្សារដ្ឋ​ចិន ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ខ្លួន​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ផ្គត់ផ្គង់​ធ្យូងថ្ម សម្រាប់​ត្រៀម​ផលិត​អគ្គិសនី​នៅ​រដូវរងារ ព្រមទាំង​ត្រៀម​ឧស្ម័ន​ធម្មជាតិ ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន សម្រាប់​ការ​ប្រើប្រាស់​ម៉ាស៊ីនកំដៅ ក្នុង​តំបន់​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។

លោក លី ឃឺ​ឈាំ​ង នាយក​រដ្ឋ​ម​ន្ត្រិ​ចិន បាន​និយាយ​ថា​៖​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ធ្យូងថ្ម​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​របស់​ប្រជាជន និង ដំណើរការ​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​របស់​ចិន​។ ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ថាមពល ការ​រក្សា​បាន​នូវ​សង្វា​ក់​ផលិតកម្ម​ឧស្សាហកម្ម និង​ផ្គត់ផ្គង់​ឲ្យ​មាន​ស្ថិរភាព ស្ថិត​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំង ៦ ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​ការពារ​។ នេះ​បើ​តាម​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ​។

គួរ​ជម្រាប​ថា វិធានការ​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថាមពល​ទ្រង់ទ្រាយ​ធំ ដែល​ចាប់តាំងពី​ខែកញ្ញា​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ១០​រួម​ទាំង​ខេត្ត​ហៃ​ឡុ​ង​ជាំ​ង និង​ខេត្ត​ជាំ​ង​ស៊ូ ដែល​តំបន់ឧស្សាហកម្ម​ដ៏​សំខាន់​របស់​ចិន​។ 

ចាប់តាំងពី​ពាក់កណ្តាល​ខែកញ្ញា​មក តំបន់​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ចិន បាន​ជួប​ប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី​ហើយ​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ការ​ប្រើប្រាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​ផ្គត់ផ្គង់​ទំនិញ​មួយ​ចំនួន​។

សូម​បញ្ជាក់​ដែរ​ថា ការ​តម្លើង​ថ្លៃ​អគ្គិសនី​លើក​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​រោងចក្រ​ធំ​ៗ​ប៉ុណ្ណោះ ពោល​សម្រាប់​ឧស្សាហកម្ម​ធំ​ៗ នឹង​ត្រូវ​តម្លើង​ថ្លៃ​អគ្គិសនី​ប្រមាណ ២០%​ពី​តម្លៃ​ដើម ខណៈ​ពេល​ដែល​ថ្លៃ​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ ការ​ប្រើប្រាស់​សម្រាប់​កសិកម្ម និង​នៅ​ទី​សាធារណៈ នៅ​រក្សា​តម្លៃ​ដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន AstraZeneca ប្រកាសថា បានសាកល្បងជោគជ័យ លើឱសថម្យ៉ាងអាចព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនរបស់អង់គ្លេស AstraZeneca ដែលផលិតវ៉ាក់សាំងកូវីដ១៩ បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងប្រើប្រាស់ឱសថលាយបញ្ច…

នាយរដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចពលរដ្ឋគ្រប់គ្នា

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យក្រសួង-ស្ថាប័ន ទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ