សមត្ថភាពយោធា

មេទ័ពអាម៉េរិក អះអាងថា ចិនចិញ្ចឹមចិត្តលួ.ចបង្កើនសមត្ថភាពយោធា ដើម្បីឈ្លានពានតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧


មេបញ្ជាការ នៃបញ្ជាការដ្ឋានអាម៉េរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសា ថា មហាយក្សចិន ចិញ្ចឹមចិត្តលួចបង្កើនសមត្ថភាពយោធា ដើម្បីចូលឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។ ការទម្លាយបែបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេងៗទៀតរបស់សហរដ្ឋអាម៉េរិក បានព្រមានស្រដៀងគ្នាជាបន្តបន្ទាប់ជុំវិញបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
សមត្ថភាពយោធា
ដោយ

ឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) មេបញ្ជាការអាម៉េរិកនៃបញ្ជាការដ្ឋានប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia និងសារព័ត៌មានផ្សេងៗទៀតក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន ថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានស្នើឱ្យយោធារបស់លោកត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ប្រតិបត្តិការចូលឈ្លានពានកោះតៃវ៉ាន់ ដែលអាចធ្វើឡើងនៅឆ្នាំ២០២៧។

យ៉ាងណាមិញឧត្តមនាវីឯករូបនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនកម្លាំងយោធារបស់មហាយក្សចិន ក៏ដូចជាការបង្កើនការរករឿងកោះតៃវ៉ាន់ជាបន្តបន្ទាប់។លោកជឿជាក់ថា ទោះបីជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងណាក៏ដោយ ក៏ចិន នឹងបន្តចំណាយធនធានយ៉ាងច្រើនសម្បើមលើវិស័យយោធារបស់ខ្លួន។

ទន្ទឹមនេះ លោក ក៏បានរិះគន់ប្រទេសចិនផងដែរ ចំពោះការផ្គត់ផ្គង់បន្ទះឈីប និងផលិតផលប្រើប្រាស់សម្រាប់គោលបំណង២ផ្សេងៗទៀតដល់ប្រទេសរុស្ស៊ី ដោយលោកអះអាងថា ការធ្វើបែបនេះបង្ហាញពីការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។

លោកបន្តថា ក្រុងប៉េកាំង បានប្រកែកថា ក្រុមហ៊ុននានាជាអ្នកលក់ផលិតផលទាំងនេះ ដូច្នេះវាមិនបង្ហាញថា រដ្ឋាភិបាលចិន គាំទ្ររុស្ស៊ីនោះឡើយ។ ទោះជាយ៉ាងណា លោកបានច្រានចោលទស្សនលើកឡើងនេះ ដោយលោកអះអាងថា វាមានការពាក់ព័ន្ធគ្នារវាងវិស័យយោធា និងវិស័យស៊ីវិលរបស់ប្រទេសចិន។

លើសពីនេះ លោកបានគូសបញ្ជាក់ថា សកម្មភាពបង្ករឿងកាន់តែខ្លាំងឡើងរបស់មហាយក្សចិន នៅសមុទ្រចិនខាងត្បូង អាចនឹងបង្ខំឱ្យសហរដ្ឋអាម៉េរិក និងប្រទេសហ្វីលីពីន ចាប់ផ្ដើមបង្កើតសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាម៉េរិកអនុម័តច្បាប់ បង្ខំឱ្យក្រុមហ៊ុនគ្រប់គ្រង TikTok លក់ភាគហ៊ុន ឬដកប្រតិបត្តិការពីសហរដ្ឋអាម៉េរិក

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ប្រឆាំងនឹង TikTok ដោយតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance ដកប្រតិបត្តិការ TikTok ចេ…

សភាសហភាពអឺរ៉ុបបោះឆ្នោតគាំទ្រការហាមប្រាមទំនិញ ដែលប្រើកម្លាំងពលកម្មដោយបង្ខំ

ព័ត៌មាន
សមាជិកសភាសហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រការហាមឃាត់មិនឱ្យលក់ នាំចូល និងចេញផលិតផល ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ទោះបីច្បាប់នេះមិនបញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ