ចិន និងវៀតណាម

ចិន និងវៀតណាម ចុះកិច្ចព្រមព្រៀងរួមគ្នាចំនួន១៤ និងប្តេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខ


មហាយក្សចិន និងវៀតណាម ដែលជាប្រទេសជិតខាងគ្នាបានចុះកិច្ចព្រមព្រៀងរហូតដល់ទៅ១៤ ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផ្លូវដែកឆ្លងកាត់ព្រំដែន និងការនាំចេញក្រពើផងដែរ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ស៊ី ជីនភីង ប្រធានាធិបតីចិន ជាមួយមេដឹកនាំថ្មីរបស់វៀតណាម លោក តូ ឡឹម នៅទីក្រុងប៉េកាំងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ចិន និងវៀតណាម
ដោយ

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡឹម ទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីដើមខែសីហា នេះ បានបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន ស្របពេលដែលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកើនឡើង ទោះបីជាមានការប៉ះទង្គិចម្តងម្កាលលើព្រំដែននៅសមុទ្រចិនខាងត្បូង យ៉ាងណាក្ដី។

លោក ស៊ី ជីនភីង បានលើកឡើងថា ប្រទេសចិន តែងតែចាត់ទុកប្រទេសវៀតណាម ជាអាទិភាពមួយក្នុងទំនាក់ទំនងការទូតរបស់ខ្លួន ដែលនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងការងារល្អ និងមិត្តភាពផ្ទាល់ខ្លួនរបស់លោក ស៊ី ជីនភីន ជាមួលោក តូ ឡឹម។ ចំណែកឯលោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថា ជាអាទិភាពកំពូលក្នុងគោលនយោបាយខាងក្រៅរបស់វៀតណាម ហើយថា ដំណើររបស់លោកទៅកាន់ប្រទេសចិន បង្ហាញពីជំហររបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ដែលឱ្យតម្លៃទំនាក់ទំនងជាមួយប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍មួយផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា លោក តូ ឡឹម អំឡុងជំនួបជាមួយលោក ស៊ី ជីនភីង បានស្នើឱ្យភាគីចិន ផ្តល់ឥណទានការប្រាក់ទាប និងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសលោក ហើយបានយល់ព្រមជាមួយលោក ស៊ី ជីនភីង ថានឹងពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ។

មេដឹកនាំទាំងពីរក៏បានព្រមព្រៀងធ្វើឱ្យប្រសើរឡើងផងដែរនូវការតភ្ជាប់ផ្លូវដែក និងផ្លូវហាយវេរវាងប្រទេសទាំងពីរ ហើយលោក ស៊ី ជីនភីង បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មរបស់វៀតណាមបន្ថែមទៀត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ សម្រេចបានលទ្ធផលយ៉ាងណាហើយមកទល់ពេលនេះ?

ព័ត៌មាន
កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលជាគោលនយោបាយជួយដល់យុវជនស្ថិតក្នុងគ្រួសារមានជីវភាពខ្សត់ខ្សោយ និងងាយរងគ្រោះចំនួន១លាន៥ស…

ក្រុមហ៊ុនម៉ាតកាណាដាមួយ ស្នើសុំទិញទិញភាគហ៊ុនរបស់ 7-Eleven ក្នុងតម្លៃ៣៨ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនប្រតិបត្តិការម៉ាតខ្នាតយក្សរបស់កាណាដាមួយ ស្នើសុំទិញក្រុមហ៊ុន Seven & i Holdings ដែលជាប្រតិបត្តិករគ្រប់គ្រងម៉ាតដ៏ល្បីល្បាញនៅអាស៊ី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ